Connect with us

ព័ត៌មានជាតិ

ស្វាយចន្ទីកម្ពុជាបានដាក់តាំងលក់នៅគ្រប់សាខានៃផ្សារទំនើប Family Mart របស់ជប៉ុន

បានផុស

នៅ

អូសាកា, ប្រទេសជប៉ុន (ថ្ងៃទី៣ កញ្ញា ២០២៥) — គ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបានដាក់តាំងលក់បាន​នៅក្នុងផ្សារ Family Mart ចំនួន ១៦,៣២០ ទូទាំងប្រទេសជប៉ុន ខណៈដែលក្រសួងពាណិជ្ជកម្មបានបង្ហាញពីការគាំទ្រយ៉ាងសកម្មជាមួយក្រុមហ៊ុន Mirarth Holdings Inc. និង ITOCHU Corporation ក្នុងការលើកកម្ពស់ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីល្ងាចថ្ងៃពុធ នៅទីក្រុងអូសាកា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួប​ជាមួយលោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc. និងគណៈប្រតិភូដៃគូជប៉ុន ​ដោយពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងនាំចេញស្វាយចន្ទីកម្ពុជា។

លោកស្រីរដ្ឋមន្ត្រីបានសរសើរចំពោះកិច្ចខិតខំរបស់ Mirarth Holdings Inc. និងដៃគូក្នុងការកែលម្អសមត្ថភាពកែច្នៃ និងធានាគុណភាពផលិតផលស្វាយចន្ទីឲ្យសមនឹងស្តង់ដារអន្តរជាតិ។ លោកស្រីក៏បានលើកទឹកចិត្តឲ្យពង្រីកការកែច្នៃទៅលើផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត(GI) ផ្សេងៗទៀត ដើម្បីបង្កើនតម្លៃនិងភាពច្នៃ​ក្នុងវិស័យកសិកម្មរបស់កម្ពុជា។

កិច្ចប្រជុំនោះក៏មានការចុះហត្ថលេខាលើឯកសារ Letter of Intent រវាងក្រសួងពាណិជ្ជកម្ម និង Mirarth Holdings Inc. ព្រមទាំង MoU ជាមួយដៃគូចំនួន ៥ ក្នុងការជំរុញការនាំចូល និងចែកចាយស្វាយចន្ទីកម្ពុជាទៅទីផ្សារជប៉ុន។ កិច្ចព្រមព្រៀងទាំងនេះបានចុះហត្ថលេខានៅក្នុងព្រឹត្តិការណ៍ Expo 2025 Osaka-Kansai កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅនេះ។

លោក Kentaro បានបញ្ជាក់ថា Mirarth បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ដើម្បីធានាថាស្វាយចន្ទីកម្ពុជាអាចឈានដល់អ្នកប្រើប្រាស់ជប៉ុនតាមរយៈបណ្តាញនៃផ្សារ Family Mart ដែលជាផ្នែកស្នូលនៃអាជីវកម្មក្រុមហ៊ុន ITOCHU។ លោកក៏បានបង្ហាញពីគម្រោងពង្រីកខ្សែសង្វាក់ផលិតស្វាយចន្ទីនៅខេត្តកំពង់ធំ និងការសហការបន្ថែមជាមួយដៃគូជប៉ុនក្នុងការនាំចេញផលិតផលកសិកម្មកម្ពុជាផ្សេងទៀត។ កិច្ចសហការនេះបង្ហាញអំពីឱកាសថ្មីសម្រាប់កសិករខ្មែរ និងជំហានសំខាន់ក្នុងការបង្កើនភាពជឿជាក់លើផលិតផលកសិកម្មកម្ពុជា នៅលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម