ព័ត៌មានអន្ដរជាតិ
វៀតណាមសម្លឹងចាប់យក EU ជាទីផ្សារកំពូលសម្រាប់ការនាំចេញផលិតផលកសិកម្ម
អ្នកជំនាញវៀតណាមបាននិយាយថា សហភាពអឺរ៉ុប (EU) កំពុងលេចឡើងក្លាយជាទីផ្សារកំពូលសម្រាប់ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ចំពេលមានហានិភ័យពន្ធរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត VietnamPlus។

ទីប្រឹក្សាកសិកម្មរបស់វៀតណាមប្រចាំ EU លោក Tran Van Cong បានកត់សម្គាល់ថា EU ស្ថិតក្នុងចំណោមទីផ្សារ ៣ ដែលនាំចូលកសិផលច្រើនជាងគេលើពិភពលោក ដោយតម្រូវការរបស់ប្លុករំពឹងថានឹងកើនឡើងដល់ ៣៦៤ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៥។
យ៉ាងណាមិញ លោកបន្តថា វៀតណាមរួមចំណែកការផ្គត់ផ្គង់បានត្រឹមតែ ២ ភាគរយ ប៉ុណ្ណោះ ដែលនេះមានទំហំតិចតួច បើគិតពីសមត្ថភាព និងសក្តានុពលផលិតកម្មកសិកម្មរបស់ខ្លួន។
ក្នុងឆ្នាំ ២០២៤ ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ EU ឈានដល់ ៥,៤៤ ប៊ីលានដុល្លារ ដែលធ្វើឱ្យវៀតណាមចំណាត់ថ្នាក់អ្នកផ្គត់ផ្គង់ធំបំផុតរបស់ប្លុកទី ១២។ នៅឆមាសទី ១ ឆ្នាំនេះ ការនាំចេញដដែលបានឈានដល់ ៤,១៧ ប៊ីលានដុល្លារ ពោលគឺកើនឡើង ៥០ ភាគរយ ដែលនេះឆ្លុះបញ្ចាំងពីកំណើនដ៏រឹងមាំ និងជានិរន្តរភាពនៃពាណិជ្ជកម្មកសិកម្មរវាងភាគីទាំង២។
កាហ្វេគឺជាមុខទំនិញកំពូលសម្រាប់ការនាំចេញទៅ EU ដែលរួមចំណែក ៤០ ភាគរយ នៃការនាំចេញកាហ្វេសរុបរបស់វៀតណាម។

ទន្ទឹមនឹងនោះ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅបែលហ្សិក និង EU លោក Tran Ngoc Quan បានស្នើថា បានលើកឡើងថា អ្នកប្រើប្រាស់ EU កំពុងផ្លាស់ប្តូរឆ្ពោះទៅរកផលិតផលបៃតង ស្អាត និងដែលអាចតាមដានខ្សែច្រវ៉ាក់ផ្គត់ផ្គង់បាន។ លោកបន្តថា ដើម្បីចូលទៅក្នុងទីផ្សារនេះ អាជីវកម្មវៀតណាមគួរតែយកចិត្តទុកដាក់លើផលិតផលប្លែកៗដូចជា កាហ្វេគុណភាពខ្ពស់ កាហ្វេដែលមានការបញ្ជាក់ កាហ្វេពិសេស និងផលិតផលកែច្នៃផ្សេងៗ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា បញ្ហាប្រឈមនៅតែមានខណៈវិស័យកសិកម្មវៀតណាមត្រូវឆ្លងកាត់ឧបសគ្គជាច្រើនទាក់ទងនឹងបច្ចេកវិទ្យា គុណភាព ភ័ស្តុភារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតផល ចំពោះការនាំចេញទៅ EU៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


