ព័ត៌មានអន្ដរជាតិ
ចិនវ៉ាដាច់អាល្លឺម៉ង់ចូលទៅក្នុងបញ្ជី UN នៃប្រទេសធ្វើនវានុវត្តន៍បំផុតទាំង១០
ចិនបានវ៉ាដាច់អាល្លឺម៉ង់ ដោយចូលទៅក្នុងបញ្ចីរបស់អង្គការសហប្រជាជាតិ (UN) នៃប្រទេសដែលប្រកបដោយនវានុវត្តន៍បំផុតទាំង១០នៅលើពិភពលោក ចំពេលដែលក្រុមហ៊ុនចិនបង្កើនការវិនិយោគខ្លាំងក្លាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ចំណាត់ថ្នាក់របស់ UN ត្រូវបានដាក់តាមលទ្ធផលនៃការស្ទង់មតិសន្ទស្សន៍នវានុវត្តន៍សកល (GII) លើប្រទេសចំនួន ១៣៩ ដែលផ្អែកលើសូចនាករចំនួន ៧៨ មុខ។ GII បង្ហាញថា ស្វីសនៅតែជាប្រទេសកំពូលគេលើនវានុវត្តន៍ ហើយបន្ទាប់មកគឺស៊ុយអែត និងសហរដ្ឋអាមេរិក ខណៈចិនឈានចូលដល់ចំណាត់ថ្នាក់លេខ ១០។
វាជាលើកដំបូងហើយ ដែលចិនហក់ឡើងដល់ចំណាត់ថ្នាក់នេះ។ GII បានបង្ហាញទៀតថា ចិនកំពុងស្ថិតឆ្ពោះទៅក្លាយជាប្រទេសចំណាយលើផ្នែក R&D ដ៏ធំបំផុត ខណៈកំណើនការវិនិយោគនៃវិស័យឯកជន ជិតកៀកនឹងការចំណាយរបស់រដ្ឋ។
យ៉ាងណាមិញ GII បានបង្ហាញផងដែរ ទស្សនវិស័យសម្រាប់នវានុវត្តន៍សកល បានរងនូវភាពអាប់អួរដោយការធ្លាក់ចុះនៃការវិនិយោគ។ កំណើន R&D ត្រូវបានកំណត់ថានឹងថយចុះ ពីកំណើន ២,៩ ភាគរយ ឆ្នាំមុន មកត្រឹម ២,៣ ភាគរយ ឆ្នាំនេះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១០ ពោលគឺក្រោយវិបត្តិហិរញ្ញវត្ថុសកល។
គួរគូសបញ្ជាក់ថា ប្រទេសផ្សេងៗទៀតដែលជាប់ក្នុងបញ្ជីកំពូលទាំង១០របស់ GII រួមមានកូរ៉េខាងត្បូង សិង្ហបុរី អង់គ្លេស ហ្វាំងឡង់ ហូឡង់ និងដាណឺម៉ាក៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


