ព័ត៌មានអន្ដរជាតិ
វៀតណាម និងចិន ជំរុញកិច្ចសហប្រតិបត្តិការសាងសង់ផ្លូវរថភ្លើង
គណៈប្រតិភូវៀតណាមបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការផ្លូវដែករួមវៀតណាម-ចិននៅទីក្រុងប៉េកាំង នៅថ្ងៃទី ២៣-២៤ ខែកញ្ញា ដោយកិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងផ្លូវដែកសំខាន់ៗរវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃពុធ។

ក្នុងនោះ ភាគីទាំង២ បានពិភាក្សាគ្នាផ្តោតលើការអនុវត្តន៍កិច្ចព្រមព្រៀងមុនៗ រួមទាំងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ ២០២៤ ស្តីពីកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើងខ្នាតស្តង់ដារ និងអនុស្សរណៈខែមេសា ឆ្នាំ ២០២៥ ដើម្បីបង្កើតគណៈកម្មាធិការរួម។ ភាគីទាំង២បានសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន ដែលជាផ្នែកមួយនៃភាពជាដៃគូប្រកបដោយការរីកចម្រើន។
អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Nguyễn Danh Huy ដែលចូលរួមកិច្ចប្រជុំផងដែរនោះ បានថ្លែងថា កិច្ចសហប្រតិបត្តិការផ្លូវដែកនាពេលនេះ គឺជានិមិត្តរូបនៃទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាម និងចិន ចំពេលដែលវៀតណាមជំរុញការអភិវឌ្ឍផ្លូវរថភ្លើង ដើម្បីបង្កើនប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក និងសេដ្ឋកិច្ចរបស់ប្រទេស។

ក្នុងកិច្ចប្រជុំដដែល ចិន និងវៀតណាមបានពិនិត្យមើលវឌ្ឍនភាពលើគម្រោងផ្លូវដែកដែលតភ្ជាប់ពីក្រុងជាប់ព្រំដែនចិន Lào Cai ទៅក្រុងហាណូយ បន្តឆ្ពោះទៅក្រុងកំពង់ផែ ហៃ ផុង ហើយបានពិភាក្សាគ្នាអំពីជំហានសំខាន់ៗដូចជាការរចនាបច្ចេកទេស ផែនការហិរញ្ញវត្ថុ និងការសិក្សាលទ្ធភាព។ ភាគីទាំង២ ក៏បានយល់ព្រមចាប់ផ្តើមរៀបចំផែនការផ្លូវរថភ្លើងដែលតភ្ជាប់ក្រុងជាប់ព្រំដែនចិន ២ ទៀត គឺគម្រោង Đồng Đăng-Hà Nội និងគម្រោង Móng Cái-Hạ Long-Hải Phòng៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


