ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនខ្ពស់ក្នុងអត្រាប្រចាំសប្ដាហ៍នេះ
តម្លៃប្រេងអន្តរជាតិកើនឡើងតិចតួចសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃសុក្រនេះ (២៦ កញ្ញា) ប៉ុន្តែអាចឱ្យអត្រាតម្លៃប្រចាំសប្ដាហ៍កើនឡើងខ្ពស់ពេលបិទការជួញដូរ ចំពេលមានកង្វល់ជុំវិញការផ្គត់ផ្គង់ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន-រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១៥ សេន ០,២ ភាគរយ ដល់ ៦៩,៥៧ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ២៣ សេន ឬ ០,៤ ភាគរយ ដល់ ៦៥,២១ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានកើនឡើងជាង ៤ ភាគរយ/បារ៉ែល រាប់តាំងពីដើមសប្ដាហ៍មក ដែលនេះជាអត្រាកំណើនខ្ពស់បំផុត រាប់តាំងពីសប្ដាហ៍គិតត្រឹមថ្ងៃទី ១៣ ខែមិថុនា។
អ្នកជំនាញលើកឡើងថា កំណើននេះត្រូវបានជំរុញភាពតានតឹងនៃជម្លោះអ៊ុយក្រែន-រុស្ស៊ី នៅពេលដែលអ៊ុយក្រែនបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី ហើយអង្គការយោធា ណាតូ ព្រមានពីការឆ្លើយតបនឹងការបំពានដែនអាកាសរបស់រុស្ស៊ី។
លើសពីនោះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak ឯណោះវិញ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងចេញការហាមឃាត់លើការនាំចេញប្រេងម៉ាស៊ូតមួយចំនួនរហូតដល់ដំណាច់ឆ្នាំ និងបន្តការហាមឃាត់ការនាំចេញប្រេងសាំង ដែលមានស្រាប់។ ការហាមឃាត់ថ្មីចំពេលដែលរុស្ស៊ីជួបបញ្ហាកង្វះការផ្គត់ផ្គង់លើប្រភេទប្រេងមួយចំនួន ដោយសារតែការធ្លាក់ចុះនៃសមត្ថភាពចម្រាញ់ប្រេង។
កំណើនតម្លៃប្រេង ក៏រួចចំណែកផងដែរពីភាពរឹងមាំនៃតម្រូវការនៅសហរដ្ឋអាមេរិក ដែលបង្ហាញតាមរយៈនៃការធ្លាក់ចុះប្រេងក្នុងស្ដុកជាង ៦០០ ០០០ បារ៉ែល ដោយលើសពីការរំពឹងទុក ត្រឹមសប្ដាហ៍ ដែលបញ្ចប់ថ្ងៃទី ១៩ កញ្ញា៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


