ទិន្នន័យសង្ខេប និងការវិភាគប្រចាំថ្ងៃរបស់ផ្សារមូលបត្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែឧសភា
ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់កូរ៉េចំនួន ០៩ ដើម្បីពិភាក្សាការងារ.....
បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៩៨% ហើយ...
កម្ពុជា-កូរ៉េ ដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីឱ្យកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព
មានក្រុមហ៊ុនកូរ៉េច្រើនជាង ៣០០ កំពុងវិនិយោគនៅកម្ពុជា.....
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានប្រកាសបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ។ ការប្រកាសនេះ គឺបន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់នូវទីតាំងដែលមានហានិភ័យរបស់ប្រាសាទប្រែរូប។ ក្នុងន័យដើម្បីបន្ថែមបទពិសោធន៍ថ្មីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គួររម្លឹកដែរថា ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរ គឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ...
ប៊ែលធី គ្រុប បានរៀបចំពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំ...