Connect with us

ព័ត៌មានអន្ដរជាតិ

Sapporo និង Carlsberg គ្រោងពង្រីកទីផ្សារនៅ​អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ដោយបង្កើតក្រុមហ៊ុនបណ្ដាក់​ទុន​រួម

បានផុស

នៅ

ក្រុមហ៊ុនផលិតស្រាបៀរជប៉ុន Sapporo Breweries បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួននឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនផលិតស្រាបៀរដាណឺម៉ាក Carlsberg តាមរយៈការបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមមួយ ដើម្បីពង្រីកទីផ្សារនៅទីក្រុងហុងកុង និងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមផែនការនេះ Sapporo នឹងបោះទុនវិនិយោគប្រមាណ ៦៤៣ លានដុល្លារ ដើម្បីទិញភាគហ៊ុន ២៥% ក្នុងក្រុមហ៊ុនបណ្ដាក់ទុនរួម ខណៈ Carlsberg នឹងកាន់កាប់ភាគហ៊ុនប្រមាណ​ ៧៥%។

ក្រុមហ៊ុនបណ្ដាក់ទុនរួមនោះ នឹងមានមូលដ្ឋាននៅ​សិង្ហបុរី ហើយគ្រោងបង្កើតជាផ្លូវការនៅខែធ្នូ ឆ្នាំ ២០២៦ ខាងមុខ​។

Sapporo បានឱ្យដឹងថា កិច្ចសហការនេះនឹងពង្រីកភាពជាដៃគូដែលមានស្រាប់នៅ ម៉ាឡេស៊ី ហុងកុង និងសិង្ហបុរី ឱ្យរួមបញ្ចូលទីផ្សារថ្មីៗដូចជា វៀតណាម ឡាវ និងកម្ពុជា។

ក្រុមហ៊ុនជប៉ុនដដែល ក៏មានគោលដៅបង្កើនការលក់ស្រាបៀរ Sapporo Premium Beer នៅទីផ្សារទាំងនេះឱ្យកើនឡើងប្រហែល ១០ ដង ផងដែរ នៅត្រឹមឆ្នាំ ២០៣៥ បើធៀបនឹងកម្រិតលក់ឆ្នាំ២០២៥ ​ដោយពឹងផ្អែកលើបណ្តាញទីផ្សារដ៏រឹងមាំរបស់ Carlsberg ​ក្នុងតំបន់។

ក្រោមកិច្ចព្រមព្រៀង​ Sapporo នឹងផ្តល់អាជ្ញាប័ណ្ណរយៈពេលវែងដល់ក្រុមហ៊ុនបណ្ដាក់ទុនរួម សម្រាប់ការផលិត និងចែកចាយស្រាបៀរ Sapporo Premium Beer។ ក្រុមហ៊ុនក៏រំពឹងថានឹងទទួលបានចំណូលពីប្រភពផ្សេងៗ រួមមានភាគលាភ កម្រៃសិទ្ធិ (royalty) និងប្រាក់ចំណូលពីសកម្មភាពផលិតកម្ម​ពាក់ព័ន្ធ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម