នៅមុខរដ្ឋបាលខេត្តក្រចេះ មានសប្បុរសជនព្រមទាំងព្រះសង្ឃ ប្រជាពលរដ្ឋ តំណាងមន្ទីរអង្គភាព ស្ថានប័នពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនសហគ្រាស
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសបុក អំពាវនាវដល់ប្រជាជន និងផ្តល់យោបល់ទៅកាន់រាជរដ្ឋាភិបាល ក្នុងបរិបទស្ថានការណ៍តានតឹងតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលបានបង្កការខូចខាតធ្ងន់ធ្ងរ និងបណ្តាលឲ្យមានការបាត់បង់ជីវិតប្រជាពលរដ្ឋកម្ពុជា។
សិស្សានុសិស្សនៅខេត្តមណ្ឌលគិរី ស្នើឱ្យអន្តរជាតិដាក់ទណ្ឌកម្ម និងថ្កោលទោសទៅលើប្រទេសថៃ ដែលបានរំលោភបំពាន ដែនអធិបតេយ្យភាព ...
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថាការគំរាមកំហែងរបស់មេដឹកនាំថៃលើកម្ពុជានឹងដុតកំហឹងពលរដ្ឋខ្មែរឱ្យក្រោកឈរតស៊ូជាមួយការឈ្លានពានរបស់ថៃគ្មានទីបញ្ជប់ ហើយប្រជាជនថៃនិងកម្ពុជានឹងមិនអាចស្វែងរកសន្ដិភាពបានទេ បើថៃរកបានតែមេដឹកនាំដែលស្រលាញ់តែសង្គ្រាមនោះ។ លើកឡើងលើហ្វេសបុកផេករបស់លោកនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក កែវ រ៉េមី បានចាត់ទុកការគំរាមកំហែងរបស់នាយករដ្ឋមន្ត្រីថៃ អានុទីន ចាន់វីរៈគុល នៅលើបណ្ដាញសង្គមដែលថា «ថៃនឹងវាយប្រហារកម្ពុជាទាល់តែកម្ពុជាលែងជាប្រទេសដែលគំរាមកំហែងដល់ថៃ» គឺជាភាសាមនុស្សព្រៃផ្សៃ គ្មានការគោរពឱ្យតម្លៃលើជីវិតមនុស្ស។ លោកថាសំដីទាំងនេះនឹងដុតកំហឹងកូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរប្រឆាំងនឹងថៃវិញ។ លោកសរសេរថា៖ «ចក្រភពខ្មែរ ធ្លាប់មានគុណបំណាច់និងមានមេត្តាធម៌ឲ្យកុលសម្ព័ន្ធតូចមួយធ្វើការដាំដុះនៅជុំវិញក្រុងអង្គរដែលសព្វថ្ងៃបានក្លាយជាប្រទេសមួយកំពុងមានអំនួតបង្កើតសត្រូវជុំទិស។ សម្តីអានុទីនរូបនេះបាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ។ ហេតុដូច្នេះប្រជាជននៃប្រទេសទាំងពីរគ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ»។...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា TAFTAC បានកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
ព្រះរាជ អាជ្ញារ ក្រុមមេធាវី អាជ្ញាធរខណ្ឌ និងសប្បុរសជនយ៉ាងច្រើនសម្រុកមកប្រគល់អំណោយជូនរដ្ឋបាលរាជធានី....
នៅសល់ឱកាសការងារជាង ៨ ម៉ឺនកន្លែងទៀត កំពុងរង់ចាំអតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ...