ព័ត៌មានជាតិ
សមាគម TAFTAC៖ ក្រសួងការងារ ពិតជាបានប្រឹងប្រែងក្នុងការជួយស្វែងរកការងារឱ្យបងប្អូនអតីតពលករ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា TAFTAC បានកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិតជាបានខិតខំប្រឹងប្រែងក្នុងការស្វែងរកការងារជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ ក៏ដូចជាបានជួយបំពេញតម្រូវការកម្លាំងពលកម្មនៅតាមបណ្ដារោងចក្រនានា ដែលមានការខ្វះខាតច្រើន នាពេលកន្លងមក។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានមានប្រសាសន៍នៅថ្ងៃទី១១ ខែធ្នូថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានឯកឧត្ដម ហេង សួរ ជារដ្ឋមន្ត្រី និងមន្ត្រីក្រោមឱវាទពាក់ព័ន្ធពិតជាបានជួយអស់ពីសមត្ថភាព និងប្រកបដោយប្រសិទ្ធភាព ក្នុងការជួយរកការងារជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ ក៏ដូចជាតម្រូវការកម្លាំងពលកម្មរបស់រោងចក្រ។

លោកថា «ពីមុនយើងធ្លាប់ខ្វះកម្មករខ្លាំង តែពេលនេះបញ្ហានេះ ត្រូវបានដោះស្រាយជាអតិបរមា»។ លោក កាំង ម៉ូនីកា បានឱ្យដឹងដែរថា កន្លងមក សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានចូលរួមក្នុងសកម្មភាពជាច្រើនជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយស្វែងរកការងារឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ជាពិសេសការចូលរួមក្នុងពិព័រណ៍ការងារតាមបណ្តាខេត្តនានា ដោយសមាគមបានផ្សព្វផ្សាយ និងកៀរគរឱ្យរោងចក្រជាច្រើនចូលរួម ផងដែរ។
បើតាមអគ្គលេខាធិការរង TAFTAC ដដែល រោងចក្រក្នុងវិស័យកាត់ដេរនៅមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀត ខណៈដែលរោងចក្រថ្មី ក៏បាននិងកំពុងបើកដំណើការ និងត្រូវការកម្លាំងពលកម្មជាបន្តបន្ទាប់។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយស្វែងរកការងារឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃបានធ្វើ ដោយក្នុងនោះក្រសួង បានរៀបចំពិព័រណ៍ការងារ និងវេទិកាការងារជិត ៦០០លើករួចមកហើយ។
គួរឱ្យដឹងថា មកដល់ពេលនេះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួងមានចំនួនជាង ៣០ម៉ឺននាក់ហើយ។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។
ក្រសួងការងារ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន នៅសល់ឱកាសការងារនៅសល់ជាង ៨ម៉ឺនកន្លែងថែមទៀត កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដែលឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


