Connect with us

ព័ត៌មានអន្ដរជាតិ

​ក្នុងពិធី​បុណ្យ​កាន់ទុក្ខ​មេដឹកនាំ​កំពូលអ៊ីរ៉ង់​ មាន​ការ​ចាប់អារម្មណ៍ខ្លាំង លើប្រតិភូរុស្ស៊ី ដឹកនាំ​ដោយ លោក Medvedev​

បានផុស

នៅ

ការ​រៀបចំ​​ពិធីកាន់ទុក្ខសម្រាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ​នៅ​ទីក្រុង​តេហេរ៉ង់ បាន​​ប្រព្រឹត្តទៅ​​​​​​ក្រោម​ការ​ចូលរួម​​ពីតំណាង​​ជាង​​១០០​ប្រទេស ដោយ​យោង​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​​​អ៊ីរ៉ង់ ប៉ុន្តែ​​ ​គណៈប្រតិភូ​រុស្ស៊ី ដឹកនាំ​ដោយ​ លោក Dmitry Medvedev ​​​អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ទទួលការ​ចាប់អារម្មណ៍​​​ខ្លាំង​​ក្នុង​ចំណោម​​គណៈប្រតិភូ​កម្រិត​ខ្ពស់​ទៅចូលរួមពិធីកាន់​ទុក្ខ​នោះ។​

​​​អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev (ឆ្វេង) ជួបសន្ទនា​ជាមួយ​ប្រធានាធិបតីអ៊ីរ៉ង់។ TASS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាន​ដឹកនាំ​គណៈប្រតិភូរុស្ស៊ី រួមមានរដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Sergey Tsivilev អនុរដ្ឋមន្ត្រីការបរទេស លោក Georgy Borisenko និងអ្នកដទៃទៀត សម្រាប់​ពិធី​​កាន់​ទុក្ខ​អតីត​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​​ការ​វាយ​ប្រហារ​​​រួម​គ្នា​ ​របស់​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក កាល​ថ្ងៃទី​​២៨ខែ​​កុម្ភៈ ២០២៦​នេះ​។

​ ​យោង​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB ប្រតិភូ​ពី​បណ្តា​ប្រទេសផ្សេង​​​ៗ​ជាង​១០០​ ត្រូវ​បាន​រំពឹង​ចូលរួម​​ក្នុង​ពិធីកាន់​មរណទុក្ខ​មេដឹកនាំ​កំពូល​អ៊ី៉រ៉ង់​ ដែល​ចាប់បាន​ចាប់ផ្តើម​កាល​ពីថ្ងៃ​សុក្រទី​៣​ រហូតដល់​ថ្ងៃទី​៩ខែ​​កក្កដា​។​

​ប្រទេស​ដែល​​មាន​​​​ថ្នាក់​ដឹកនាំ​​​ប្រទេស​ចូលរួម ភាគច្រើន​គឹនៅតំបន់អាស៊ី​កណ្តាល ហើយ​ប្រទេស​​មួយចំនួនទៀត​ដែល​មានប្រតិភូ​ជាន់ខ្ពស់ មាន​ដូចជា​ ប្រទេសចិន​ ​ប៉ាគីស្ថាន ឥណ្ឌា ជាដើម។

ជាផ្នែកមួយនៃដំណើរទស្សនកិច្ច​ទៅ​ចូលរួម​កាន់ទុក្ខនោះ ​ប្រតិភូ​រុស្ស៊ី​ដឹកនាំ​ដោយ លោក Medvedev ក៏បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែល​បង្ហាញ​ពី​​​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរយ៉ាងជ្រាលជ្រៅ​។​ នេះបើយោងតាមវីដេអូដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Medvedev។

ក្បួនដង្ហែសពរបស់លោក Ali Khamenei ដែលបានស្លាប់យ៉ាងសោកនាដកម្មនៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់នៅថ្ងៃទី ៣ ខែកក្កដា។ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែកក្កដា សពរបស់លោក Khamenei នឹងត្រូវតម្កល់នៅ Mosallah ក្នុងទីក្រុងតេហេរ៉ង់ ដែលជាអគារសាសនា និងសាធារណៈធំបំផុតរបស់ទីក្រុង ដែលអនុញ្ញាតឱ្យអ្នកកាន់ទុក្ខចូលរួមរំលែកទុក្ខ។

នៅថ្ងៃទី ៦ ខែកក្កដា ក្បួនដង្ហែដ៏ឧឡារិកមួយនឹងធ្វើដំណើរឆ្លងកាត់ដងផ្លូវសំខាន់ៗនៃទីក្រុងតេហេរ៉ង់ ដោយបញ្ចប់ដោយការដឹកជញ្ជូនសពរបស់លោកទៅកាន់ទីក្រុង Qom ដែលជាមជ្ឈមណ្ឌលសាសនាឈានមុខគេរបស់ប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលពិធីបុណ្យសពនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ៧ ខែកក្កដា។

នៅថ្ងៃបន្ទាប់ គឺថ្ងៃទី ៨ខែកក្កដា សពរបស់លោកនឹងត្រូវយកទៅប្រទេសអ៊ីរ៉ាក់ជិតខាង ជាកន្លែងដែលពិធីដាច់ដោយឡែកនឹងគោរពដល់លោកនៅ Karbala និង Najaf ដែលជាកន្លែងគោរពបូជាសម្រាប់ប្រជាជន​មូស្លីម Shia។ ជាចុងក្រោយ នៅថ្ងៃទី ៩ ខែកក្កដា សពរបស់​ លោក Ali Khamenei នឹងត្រូវបញ្ចុះនៅស្រុកកំណើតរបស់លោក នៅ Mashhad៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម