ព័ត៌មានជាតិ
សិស្សានុសិស្សខេត្តមណ្ឌលគិរី ស្នើឱ្យអន្តរជាតិដាក់ទណ្ឌកម្ម និងថ្កោលទោសប្រទេសថៃឈ្លានពានកម្ពុជា
សិស្សានុសិស្សនៅខេត្តមណ្ឌលគិរី ស្នើឱ្យអន្តរជាតិដាក់ទណ្ឌកម្ម និងថ្កោលទោសទៅលើប្រទេសថៃ ដែលបានរំលោភបំពាន ដែនអធិបតេយ្យភាព និងបំផ្លាញទាំងអគារសិក្សា មន្ទីរពេទ្យវត្តអារាមទីសក្ការៈ ពិសេសលំនៅឋានប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា។

បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហាពីសំណាក់ក្រុមទាហានសៀមមកលើកម្ពុជាមុន កាលពីថ្ងៃទី0៧ ខែធ្នូឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ ជាក់ស្ដែង ក្រោយការអត់ធ្មត់រយះពេល២៤ម៉ោង កម្ពុជាបានប្រើសិទ្ធការពារខ្លួនបាញ់តបតទៅវិញផងដែរ។
ព្រឹត្តិការណ៍នេះបានធ្វើឱ្យប្រជាពលខ្មែរគ្រប់រូបមានការឈឺចាប់ ហើយបានប្រែក្លាយពីការឈឺចាប់ទៅជាកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ រួមទាំងមន្រ្តីរាជកាព្រះសង្ឃប្រជាពលរដ្ឋសិស្សានុសិស្ស បានចំណាយថវិកាផ្ទាល់ខ្លួន ឯមួយចំណែកទៀតបានរៃអង្គាសគ្នាទិញសម្ភារៈ និងគ្រឿងឧបភោគបរិភោគឧបត្ថម្ភទៅដល់ជនភៀសសឹកក៏ដូចជាវីរកងទ័ព ដែលបានភៀសខ្លួនចេញពីតំបន់ក្ដៅដោយឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ យុវជនខ្មែរក៏ដូចជាសិស្សានុសិស្ស នៅខេត្តមណ្ឌលគិរីបានស្នើឱ្យអន្តរជាតិ ដាក់ទណ្ឌកម្ម និងថ្កោលទោសទៅលើប្រទេសថៃ ដែលរំលោភទៅលើកិច្ចព្រមព្រៀង បទឈប់បាញ់មកលើប្រទេសកម្ពុជា៕
អត្ថបទ៖ រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


