ព័ត៌មានជាតិ
លោក កែវ រ៉េមី ថាការគំរាមរបស់មេដឹកនាំថៃគ្មានឥទ្ធិពលលើខ្មែរទេ មានតែធ្វើឱ្យប្រទេសទាំងពីរមិនអាចរកសន្តិភាពជាមួយគ្នាបាន
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថាការគំរាមកំហែងរបស់មេដឹកនាំថៃលើកម្ពុជានឹងដុតកំហឹងពលរដ្ឋខ្មែរឱ្យក្រោកឈរតស៊ូជាមួយការឈ្លានពានរបស់ថៃគ្មានទីបញ្ជប់ ហើយប្រជាជនថៃនិងកម្ពុជានឹងមិនអាចស្វែងរកសន្ដិភាពបានទេ បើថៃរកបានតែមេដឹកនាំដែលស្រលាញ់តែសង្គ្រាមនោះ។

លើកឡើងលើហ្វេសបុកផេករបស់លោកនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក កែវ រ៉េមី បានចាត់ទុកការគំរាមកំហែងរបស់នាយករដ្ឋមន្ត្រីថៃ អានុទីន ចាន់វីរៈគុល នៅលើបណ្ដាញសង្គមដែលថា «ថៃនឹងវាយប្រហារកម្ពុជាទាល់តែកម្ពុជាលែងជាប្រទេសដែលគំរាមកំហែងដល់ថៃ» គឺជាភាសាមនុស្សព្រៃផ្សៃ គ្មានការគោរពឱ្យតម្លៃលើជីវិតមនុស្ស។ លោកថាសំដីទាំងនេះនឹងដុតកំហឹងកូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរប្រឆាំងនឹងថៃវិញ។
លោកសរសេរថា៖ «ចក្រភពខ្មែរ ធ្លាប់មានគុណបំណាច់និងមានមេត្តាធម៌ឲ្យកុលសម្ព័ន្ធតូចមួយធ្វើការដាំដុះនៅជុំវិញក្រុងអង្គរដែលសព្វថ្ងៃបានក្លាយជាប្រទេសមួយកំពុងមានអំនួតបង្កើតសត្រូវជុំទិស។ សម្តីអានុទីនរូបនេះបាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ។ ហេតុដូច្នេះប្រជាជននៃប្រទេសទាំងពីរគ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ»។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានជំរុញដល់ប្រជាជនថៃដែលស្រលាញ់សន្ដិភាព មិត្តភាព ជីវិតមនុស្ស ជ្រើសរើសមេដឹកនាំដែលមានគុណសម្បត្តិល្អដើម្បីកសាងព្រំដែនសន្ដិភាពជាមួយកម្ពុជា។
នាយករដ្ឋមន្ត្រីថៃ អានុទីន ចាន់វីរៈគុល បានសរសេរលើហ្វេសបុកផេករបស់ខ្លួនថ្ងៃនេះដោយបានលើកឡើងពីការទទួលស្គាល់ចំពោះការវាយប្រហាររបស់ថៃលើទឹកដីកម្ពុជានៅព្រឹកថ្ងៃទី១៣នេះ ដោយថា «វាមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ទេ» គឺជាប្រតិបត្តិការយោធាដើម្បីធានាថាថៃនឹងគ្មានការគំរាមកំហែងលើទឹកដីនិងប្រជាជនថៃ។
អានុទីនសរសេរថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់។ សកម្មភាពរបស់យើងនៅព្រឹកនេះបាននិយាយរួចហើយ»។

បើទោះបីបានជួបគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃទី១២ ខែធ្នូក្ដី តែទាហានថៃនៅតែបន្តវាយប្រហារលើកម្ពុជាដដែល និងកាន់តែខ្លាំងជាងមុនទៀត។ នៅយប់ម៉ោង២ចូលថ្ងៃទី១៣ ខែធ្នូ ទាហានថៃបានពង្រីកទីតាំងជម្លោះបាញ់ផ្លោងពីនាវាចូលភូមិសាស្ត្រខេត្តកោះកុងបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនទាំងយប់ទៅកាន់ទីតាំងសុវត្ថិភាព ប្រើគ្រាប់បែកចង្កោមបាញ់ចូលប្រាសាទព្រះវិហារ ខណៈយន្តហោះចម្បាំងថៃបានទម្លាក់គ្រាប់បំណងផ្ដាច់ស្ពានមេទឹកក្នុងខេត្តពោធិ៍សាត់ផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


