ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi ត្រូវបានទទួលស្គាល់ជាផ្លូវការ ជាមហាសេដ្ឋីបាល់ទាត់ទី ២ បន្ទាប់ពីគូប្រជែង Cristiano Ronaldo។ នេះបើយោងតាមក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុ និង ប្រព័ន្ធផ្សព្វផ្សាយ Bloomberg។
កីឡាករយុវជនជម្រើសជាតិ លឹម នរវិទូ ពិតជាមានសមត្ថភាពមិនធម្មតាមែន ពោលម្នាក់ឯឈ្នះមេដាយ ៥គ្រឿងច្រើនជាងគេក្នុងចំណោមមេដាយសរុប ១៦គ្រឿងដែលកម្ពុជាចូលរួមការប្រកួតកីឡាហែលទឹក
សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករ ២៦ នាក់ផ្លូវការ ត្រៀមប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមជម្រើសជាតិ ប៊ូតាន និង ចិនហុងកុង នាខែ មិថុនា ខាងមុខ ខណៈរឿងដ៏ចាប់អារម្មណ៍ គឺមានកីឡាករចូលសញ្ជាតិ និងកីឡាករកំពុងឡើងជើងមួយចំនួន បានបាត់មុខពីបញ្ជីឈ្មោះ។
ការប្រកួតវិលជុំសន្សំពិន្ទុតេជោលីគ ឆ្នាំ២០២៦ នេះបានដំណើរការចំនួន ៤ប្រកួតមកហើយ ស្របពេលម្ចាស់ជើងឯក ២រដូវកាលក្រុមបញ្ជាការដ្ឋានអង្គរក្សនៅតែជាក្រុមខ្លាំង និងកំពុងឈរចំណាត់ថ្នាក់លេខ១ ដែលមាន ១១ពិន្ទុ
ខ្សែប្រយុទ្ធ Kwame Peprah បានបំបែកកំណត់ត្រាក្លាយជាកីឡាករដំបូងគេបង្អស់ ដែលរកបានគ្រាប់បាល់ ៣ គ្រាប់ (hat-trick) នៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ទាប់ពីជ័យជម្នះទល់នឹងក្រុម វិសាខា កាលពីយប់ថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦។
កីឡាករបានបញ្ជាក់ថា ៖«ខ្ញុំចង់មានលិខិតឆ្លងដែនកម្ពុជា ហើយលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា»។
មុនជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានបង្ហើបពីចំណុចគ្រោះថ្នាក់មួយរបស់ក្រុម វិសាខា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Scott Cooper គឺត្រង់ការ «ផ្លាស់ប្តូរចង្វាក់លេងលឿន»។