ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ នៅថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦ នេះ នឹងកាន់តែទាក់ទាញសម្រាប់អ្នកគាំទ្រទៅទស្សនាផ្ទាល់ ដោយនៅចន្លោះវគ្គទី ១ នឹងមានការសម្តែងពិសេសជាច្រើន។
ខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមរាប់លានដុល្លារអាមេរិក ក្រោយជួយឱ្យក្រុម Al-Nassr ឈ្នះជើងឯកលីគកំពូល អារ៉ាប៉ីសាអ៊ូឌីត (Saudi Pro League) រដូវកាល ២០២៥-២០២៦ នេះ។
គ្រូបង្វឹករបស់ក្រុមបាល់ទះស្នងការខេត្តព្រះសីហនុ ថាបើទោះជាក្រុមរងបរាជ័យផ្ដួនៗមែន ប៉ុន្តែក៏ជាឱកាសល្អសម្រាប់កីឡាករក្មេងៗក្នុងក្រុមបានដកស្រង់បទពិសោធពីក្រុមធំៗ និងស្វែងរកនូវអ្វីដែលថ្មីសម្រាប់ខ្លួន
ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាក្រុមជើងឯកលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦ ទទួលបានកៅអី នៅវគ្គចែកពូល ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២
ការប្រកួតកីឡាបាល់ទះផ្លូវការចំពោះការលោតវាយសេវាជាចំណុចចាប់ផ្ដើម នៃការលេងមួយដែលមានសារសំខាន់ និងចាំបាច់ក្នុងដំណើរការប្រកួត និងជាការរួមចំណែកមួយនឹងជួយឲ្យក្រុមទទួលបានពិន្ទុ
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន មានភារកិច្ចចូលរួមប្រកួតក្នុងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២ AFC Champions League Two
កីឡាករសុផល ឌីម៉ង់ បានបង្ហាញអារម្មណ៍រំភើបខ្លាំង បន្ទាប់ពីសម្រេចក្តីស្រមៃឈ្នះពានលីគកំពូល កម្ពុជា ជាលើកដំបូងនៅក្នុងអាជីពរបស់ខ្លួន ហើយរូបគេបានប្តេជ្ញានឹងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម ដើម្បីប្រជែងយកកៅអីជម្រើស ១១ នាក់ដំបូងនៅរដូវកាលក្រោយ។