អត្ថាធិប្បាយ
បទវិភាគ៖ «ជនជាតិសៀមបាត់បង់សេចក្តីថ្លៃថ្នូរក្រោមឥទ្ធិពលនៃគំនិតជាតិនិយមជ្រុលរបស់ខ្លួន»
មនុស្សទូទៅមិនថាប្រជាពលរដ្ឋខ្មែរ ឬបរទេសនោះទេ បានសម្តែងការហួសចិត្តចំពោះចរិតរបស់ជនជាតិសៀមមួយចំនួនដែលធ្វើសកម្មភាពមិនស័ក្តិសមជាប្រជាជននៃប្រទេសស៊ីវិល័យមួយទាល់តែសោះ។ ផ្ទុយទៅវិញ សកម្មភាពដែលពួកគេបានធ្វើ គឺស្តែងឱ្យឃើញនូវចរិតរបស់ជនជាតិដ៏អន់ខ្សោយយ៉ាងខ្លាំងខាងបញ្ញាស្មារតី ហើយដែលទាញទម្លាក់តម្លៃសីលធម៌ គុណធម៌ និងភាពថ្លៃថ្នូរជាមនុស្សរបស់ជនជាតិសៀមទាំងមូល។

ជាក់ស្តែង ដោយសារតែមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាមិនបានសម្រេចតាមគោលបំណងរបស់ខ្លួន ជនជាតិសៀមមួយចំនួនបែរជាប្រើប្រាស់វិធីដ៏ថោកទាប លីលា តាមរយៈការយករូបថតមេដឹកនាំកំពូលកម្ពុជា គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅធ្វើជាផ្ទាំងស៊ីបបាញ់យករង្វាន់ ហើយអ្នកខ្លះទៀត បានយករូបថ្នាក់ដឹកនាំកម្ពុជា ទៅធ្វើជាទីងមោងដាក់តាំងជាសាធារណៈហើយជេរប្រមាថតាមទំនើងចិត្តយ៉ាងអសីលធម៌បំផុត។ ពិតណាស់ថា ជនជាតិសៀមទាំងនោះ មិនមែនមិនដឹងទេថា តើពួកគេមានប្រពៃណីគោរពចំពោះថ្នាក់ដឹកនាំកំពូល ជាពិសេស ចំពោះអង្គព្រះមហាក្សត្ររបស់ខ្លួនយ៉ាងណានោះទេ។ នៅស្រុកសៀម មានច្បាប់តឹងរ៉ឹងណាស់សម្រាប់ការពារអង្គព្រះមហាក្សត្រ។ ចុះហេតុអ្វី បានជាជនជាតិសៀមមួយចំនួនបែរជាយករូបថតរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាទៅធ្វើទង្វើដ៏ថោកទាបបែបនេះ?

[រូបថតសមាជិកសភាថៃមកពីគណបក្ស Move Forward អ្នកនាង Rukchanok Srinork ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៦ឆ្នាំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ពីបទប្រមាថ ព្រះមហាក្សត្រថៃ]

[រូបថតស្ត្រីជនជាតិថៃឈ្មោះ Anchan Preelert ដែលត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៤៣ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រថៃ និងដែលត្រូវបានដោះលែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រោយ បានជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេល ១៨ឆ្នាំ]
គេអាចបកស្រាយទង្វើអសីលធម៌របស់ជនជាតិសៀមមួយចំនួននេះ បានច្រើនយ៉ាងជាអាទិ៍ ទី១៖ ជនជាតិនេះ កើតមកមានធាតុលួចប្លន់ទឹកដីគេ ដើម្បីពង្រីកអាណាចក្ររបស់ខ្លួនឥតឈប់ឈរ ពីព្រោះប្រវត្តិសាស្ត្របានបង្ហាញថា ជនជាតិនេះកើតក្រោយខ្មែរឆ្ងាយណាស់ ហើយបានដណ្តើមយកទឹកដីខ្មែរអស់ជាច្រើនមកហើយតាំងពីអតីតកាល។ ទោះជាយ៉ាងនេះក្តី សារជាតិ និងមហិច្ឆតា ដ៏ឥតអៀនខ្មាសចង់បន្តប្លន់ទឹកដីរបស់ខ្មែរ ក៏ពួកនេះមិនបានបោះបង់ចោលនោះទេ។ ពួកគេនៅតែចិញ្ចឹមចិត្តចង់អង្គៀមយកទឹកដីខ្មែរតាមគ្រប់មធ្យោបាយ។ នៅពេលដែលមេដឹកនាំខ្មែរចេញមុខតតាំងប្រឆាំងទប់ទល់ធ្វើឱ្យពួកគេអាម៉ាស់ ពួកគេក៏ផ្តើមវាយប្រហារមកលើថ្នាក់ដឹកនាំខ្មែរតាមមធ្យោបាយថោកទាបនានាដោយភ្លេចគិតពីសេចក្តីថ្លៃថ្នូរ។
ទី២៖ ថាប្រជាជនសាមញ្ញទៅចុះក្រែងមិនសូវយល់ដឹងពីនយោបាយ និងប្រវត្តិសាស្ត្រ ប៉ុន្តែ ថ្នាក់ដឹកនាំនយោបាយ និងយោធាថៃមួយចំនួន ក៏មានចរិតគឃ្លើន ព្រហើនកោងកាចមិនខុសពីប្រជាជនសាមញ្ញដែលមានគំនិតជ្រុលនិយមទាំងនោះប៉ុន្មានទេ។ មើលចុះ មួយថ្ងៃៗ ពួកគេអួតក្អេងក្អាង ច្រឡោងខាម ដូចមនុស្សខ្វះការអប់រំ ពីព្រោះតែចង់បានទឹកដីរបស់ប្រទេសជិតខាង។ ជម្លោះជុំទិសជាមួយប្រទេសភូមិផងរបងជាមួយ ដោយគ្មានលើកលែងប្រទេសណាមួយ ទាំងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី គឺជាភ័ស្តុតាងយ៉ាងច្បាស់ដែលបង្ហាញអំពីចរិតឈ្លានពានយ៉ាងកម្រោលរបស់ប្រជាជន និងថ្នាក់ដឹកនាំសៀមទាំងនោះ។
ទី៣៖ ប្រវត្តិវិទូ និងអ្នកសិក្សាស្រាវជ្រាវអំពីប្រទេសសៀមបានទាញការសន្និដ្ឋានមួយដ៏គួរឱ្យកត់សម្គាល់ នោះ គឺជនជាតិសៀមជាមនុស្សពោរពេញដោយពុតត្បុត លាក់កំណួច និងវៀចវេរ។ នៅចំពោះមុខ ពួកគេនិយាយសម្តីផ្អែមរលួយ រំអួយដល់ឆ្អឹង ប៉ុន្តែ នៅពីក្រោយខ្នង លួចសង្គ្រឺតធ្មេញ និងលាក់កាំបិតចាំចាក់ពីក្រោយ។ នៅក្នុងកិច្ចការជំនួញ ឬការងារប្រទេសជាតិ ពួកគេស៊ីញ៉េនឹងដៃ លុបនឹងជើង។ ជាក់ស្តែង ចាប់តាំងពីកិច្ចព្រមព្រៀង MoU ឆ្នាំ២០០០ រហូតដល់កិច្ចព្រមព្រៀងរាប់មិនអស់ក្នុងដំណោះស្រាយព្រំដែន សៀមមិនដែលបានគោរពតាមអ្វីដែលខ្លួនបានសន្យានោះឡើយ។ កិច្ចព្រមព្រៀងឈប់បាញ់ដែលចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ត្រូវបានភាគីសៀមបំពានរាប់មិនអស់ ហើយមួលបង្កាច់ទម្លាក់កំហុសមកលើកម្ពុជាជាអ្នករំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងៗទៅវិញ ពោល គឺសៀមនេះ មានជំនាញច្បាស់លាស់ខាង«បៀមឈាមព្រួសដាក់អ្នកដទៃ»។ នេះជាឧទាហរណ៍ជាក់ស្តែងមួយទៀតដែលឆ្លុះបញ្ចាំងអំពីចរិតពុតត្បុតដ៏អាក្រក់របស់ជនជាតិសៀម។
ទី៤៖ និយាយពីថ្នាក់ដឹកនាំកម្ពុជា ជាពិសេស លោក ហ៊ុន សែន ត្រូវបានជនជាតិសៀមចាត់ទុកជាអ្នកនយោបាយដ៏មានបទពិសោធន៍ខ្លាំង និងមានឥទ្ធិពលខ្លាំងបំផុតទៅលើសង្គម និងនយោបាយថៃ ពីព្រោះលោក ហ៊ុន សែន ស្គាល់នយោបាយថៃដូចបាតដៃ ហើយសូម្បីតែការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថៃ ក៏ត្រូវបានលោក ហ៊ុន សែន ដឹងមុន និយាយមុន ហើយត្រូវទាំងអស់។ នេះជាចំណុចដែលធ្វើឱ្យជនជាតិសៀមជ្រុលនិយមរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបង្កាត់បង្ខូចប្រជាប្រិយភាពរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ នៅពេលដែលពួកគេមិនអាចកាច់បំបាក់មេដឹកនាំកម្ពុជា និងថែមទាំងចាញ់ប្រៀបមេដឹកនាំខ្មែរលើវិស័យនយោបាយ ការទូត និងផ្លូវច្បាប់ ពួកគេក៏ប្រើប្រាស់មធ្យោបាយថោកទាបមួយចំនួន ដូចបានលើកឡើងខាងលើ ដោយសារតែអស់ជម្រើស។

ប៉ុន្តែ សូមកុំភ្លេចថា មធ្យោបាយថោកទាបអសីលធម៌ដែលជនជាតិសៀមមួយចំនួននេះ បានប្រើមកលើថ្នាក់ដឹកនាំកម្ពុជា មិនបានធ្វើឱ្យប្រជាប្រិយភាពរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចុះខ្សោយនោះឡើយ។ ប៉ុន្តែ ផ្ទុយទៅវិញ ទង្វើដ៏អសីលធម៌ អគុណធម៌ និងអមនុស្ស នេះបានធ្វើឱ្យជនជាតិសៀមខ្លួនឯងកាន់តែអស់តម្លៃនៅចំពោះមុខសាធារណមតិជាតិ និងអន្តរជាតិ ពោល គឺមិនខុសអ្វីពីសុភាសិតដែលពោលថា«តម្រិះជិះកឯង»នោះឡើយ។
ឆ្លងកាត់ជម្លោះព្រំដែន ប៉ុន្មានខែចុងក្រោយនេះ ពិភពលោកបានស្គាល់ជនជាតិសៀមកាន់តែច្បាស់តាមរយៈភាពក្រឡិចក្រឡុចមិនអាចទុកចិត្តបាន។ និយាយសរុបដោយខ្លី ជនជាតិសៀមជ្រុលនិយមមួយចំនួននេះ បាន និងកំពុងជំរុញឱ្យសង្គម និងប្រជាជនថៃទាំងមូលបាត់បង់នូវសេចក្តីថ្លៃថ្នូរ និងឈានទៅរកភាពអាម៉ាស់កាន់តែខ្លាំងរហូតមិនអាចស្តារបាន ដោយសារឥទ្ធិពលនៃគំនិតជាតិនិយមជ្រុលរបស់ខ្លួន៕
ដោយ៖ ឡេង សំរិទ្ធ សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


