កូវីដ-១៩
គួរឲ្យបារម្ភ! វីរុសដែលឆ្លងសាហាវនៅឥណ្ឌា ពេលនេះចូលដល់ប្រទេសចំនួន១៧ហើយ
អង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃអង្គារទី២៧ខែមេសាថា វីរុសកូវីដ-១៩បំប្លែងខ្លួន ដែលកំពុងជំរុញឲ្យមានការឆ្លងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសឥណ្ឌា ពេលនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសជាង១០ហើយ។
ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយថា វីរុសកូវីដ-១៩បំប្លែងខ្លួនឈ្មោះ B1617 ដែលគេរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ពេលនេះបានរាលដាលចូលដល់ក្នុងប្រទេសយ៉ាងតិច១៧ហើយ។
WHO បាននិយាយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាព ស្តីពីរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនថា “វីរុសភាគច្រើន ត្រូវបានរកឃើញនៅប្រទេសឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិកនិងសិង្ហបុរី”។
ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងករណីថ្មីនិងការស្លាប់កាន់តែខ្លាំងឡើង ហើយមានការភ័យខ្លាចថា វីរុសនេះអាចរួមចំណែកដល់មហន្តរាយដែលកំពុងកើតមានឡើង។
តួលេខករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ មានចំនួន ៣២,៣១៤៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈអ្នកស្លាប់ថ្មីមានចំនួន ២,៧៧១នាក់។
បច្ចុប្បន្ន វីរុសកូវីដ-១៩ បានសម្លាប់មនុស្សជាង ៣.១លាននាក់ហើយ នៅទូទាំងពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មិនមែន១ដង ឬ២ដងទេ! វីរុសកូវីដ-១៩បំប្លែងខ្លួន៣ដង កំពុងវាយលុកឥណ្ឌា ទើបធ្វើឲ្យឆ្លងសាហាវបែបនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


