Connect with us

កូវីដ-១៩

រដ្ឋ​បាល​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​បើក​ដំណើរការ​ផ្សារ​ទំនើប​ឡាក់​គី នៅ​តំបន់​លឿង​ឡើងវិញ ​

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ មេសា​នេះ បានសម្រេច​ឲ្យ​ផ្សារ​ទំនើប​ឡាក់​គី នៅ​តំបន់​លឿង​នៅក្នុង​រាជធានី​ភ្នំពេញ បើក​ដំណើរការ​ឡើងវិញ​ហើយ ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្រោយពី​បិទ​មួយរយៈ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ខណៈ​ដែរ​លោក តំណាង​ឲ្យ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ទទួល​អំណោយ​ពី​លោក Charlie Bettencourt អគ្គនាយក​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី ប្រាយ​វេត លី​មី​ធី​ត​នៅ​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា​នេះ។ លោក​កើត ឆែ បាន​មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ និង​ក្នុង​នាមខ្លួន​លោក​ផ្ទាល់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​អគ្គនាយក ដែល​បាន​ឧបត្ថម្ភ អង្ករ ៥​តោន ស្មើ​នឹង​១០០០​កញ្ចប់ និង​ត្រីខ ចំនួន ៦០០០​កំប៉ុង ស្មើ​នឹង​១០០០​កញ្ចប់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​មេរោគ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចាត់​វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​ន មេរោគ​កូ​វីដ ១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។ ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឲ្យ​ឃើញ​អំពី​ការ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង ជួបប្រទះ​នឹង​គ្រោះ​ភ័យ នៃ​ការ​រាតត្បាត​ពី​មេ​រោ​គ​កូ​វីដ​-១៩ ​។

​ជាមួយគ្នានេះដែរ លោក​ កើត ឆែ បាន​បញ្ជាក់​ថា ការទទួល​អំណោយ​មនុស្សធម៌​នៅ​ពេលនេះ គឺ​ស្រប​ពេលដែល រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ មេសា​នេះ បានសម្រេច​ឲ្យ​ផ្សារ​ទំនើប​ឡាក់​គី នៅ​តំបន់​លឿង​នៅ​ក្នុង​រាជធានី​ភ្នំពេញ បើក​ដំណើរការ​ឡើងវិញ​ផង​ដែរ​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​ថៅកែរោងចក្រ និងបុគ្គលិក តម្រូវឱ្យមានប័ណ្ណអនុញ្ញាតឱ្យធ្វើដំណើរនៅតំបន់លឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម