Connect with us

កូវីដ-១៩

បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំងថ្ងៃ​ទី​មួយ ​នៅ​​​តំបន់ក្រហម អភិបាល​​​ក្រុង​ចុះទៅ​ពិនិត្យ​ផ្ទាល់

បានផុស

នៅ

ភ្នំពេញ៖ ដើម្បីពង្រឹងនៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងនិងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១ ខែឧសភានេះបានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឃួង ស្រេងនិងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ មាននៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។

ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនៅក្នុងតំបន់នានានៃ៤ខណ្ឌនេះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្តន៍ លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវិ-១៩ ដោយសារតែយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយក ការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ដែលប្រឈមមុខនិងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកឃួង ស្រេង បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមទាំងនេះ គឺជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនៃការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាពពីការវាយប្រហារដោយមេរោគកាុវីដ-១៩ ។
តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ខាងលើ ស្មើនឹង៣៣ សង្កាត់។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិក ដែលត្រូវ​ទទួល​វ៉ាក់សាំង សរុបប្រមាណ ៨០៥,០៣៣ នាក់ តែមានប្រជាពលរដ្ឋប្រមាណ ២៩ ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងរួច ស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករ និយោជិតប្រហាក់ប្រហែល ១០០,០០០នាកបានចាក់វ៉ាក់សាំងដូស​ទី១​រួច និងកំពុងបន្តចាក់ដូសទី២ទៀត។ ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ មានចំនួនប្រមាណ ៤៧១,៥៧៣នាក់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារកីឡាគ្រប់ប្រភេទ សង្ហារឹម សម្ភារបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យា និងមិនមែនមែនព័ត៌មានវិទ្យា ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១ នាទី មុន

អ៊ីស្រាអែល យល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន ៧០០នាក់

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ចិន ត្រៀមបន្ថែមរោងចក្រវៃឆ្លាតដល់ ១០០ ត្រឹមឆ្នាំ ២០២៦

ព័ត៌មានជាតិ៤ នាទី មុន

គណៈមេធាវីកម្ពុជា បង្កើតក្រុមមេធាវីជួយដោះស្រាយបញ្ហាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន CIC មិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ប៉ូលិស ថៃ ដាក់ទោសភេទទី ៣ ម្នាក់ជាប់ពន្ធនាគារ ៥ ឆ្នាំ ក្រោមបទចោទប្រកាន់ថតរូបស៊ិចស៊ីមុខទីសក្ការៈ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម