Connect with us

កូវីដ-១៩

ផ្អាកផ្សារត្រាំខ្នារ​តាម​ផ្លូវជាតិ​លេខ​៣ ជា​តំបន់មានអ្នក​មាន​ កូវីដ-១៩

បានផុស

នៅ

តាកែវ៖ រដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម គ្រប់ប្រភេទនៅផ្សារត្រាំខ្នារ ស្ថិតក្នុងឃុំសូរភី ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមាន កូវីដ -១៩ ហើយបានប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ នៃព្រឹត្តិការណ៍ ២០ កុម្ភ: ២០២១ ។

អាជ្ញាធរស្រុកបាទី ដឹកនាំផ្ទាល់ពីសំណាក់ លោក ភួន ឈីម អភិបាលស្រុក ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី និងលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរង នៃស្នងការដ្ឋានខេត្តតាកែវ តំណាងលោកស្នងការ ព្រមទាំងការិយាល័យពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសេចក្តីសម្រេចលេខ ០៣៣ ស.ស.រ របស់រដ្ឋបាលខេត្តតាកែវ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្តីពី ការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម គ្រប់ប្រភេទ នៅផ្សារត្រាំខ្នារ ឃុំសូរភី ដែលជាតំបន់មានអ្នកវិជ្ជមាន កូវីដ-១៩ ។

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ នេះត្រូវអនុវត្តផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម ទាំងអស់ នៅផ្សារត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ចាប់ពីម៉ោង១៧:០០ នាទី ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តទៅ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម