កីឡា
យុវជនបាល់ទាត់ខ្មែរ-បារាំង Loic Chan កំពុងផ្តោតលើការសិក្សានៅបារាំង
កីឡាករយុវជនខ្មែរ-បារាំង Loic Chan កំពុងផ្តោតលើការសិក្សានៅសាកលវិទ្យាល័យនៅក្នុងប្រទេសបារាំង បន្ទាប់ពីរូបគេបានចាកចេញពីក្លិបនៅប្រទេសអេស្ប៉ាញ។

យុវជន Loic Chan កូនប្រុសរបស់លោក Maurice Chan ជនជាតិខ្មែរដែលជាតារាសម្តែងវាយតប់ហូលីវូដរយៈពេលប្រមាណ២ឆ្នាំចុងក្រោយជាយុវជនរបស់ក្លិបបាល់ទាត់អេស្ប៉ាញ RCD Mallorca។ កាលពីខែសីហា ឆ្នាំ២០២៣ រូបគេបានចូលរួមធ្វើក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ប៉ុន្តែមិនបានធ្វើដំណើរទៅប្រកួត AFF U23 Championship នៅប្រទេសថៃទេ។

ក្រោយត្រឡប់ទៅប្រទេសបារាំងវិញ រូបគេបានចាកចេញពីក្លិប RCD Mallorca ដើម្បីទៅបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសបារាំង។ លោក Maurice Chan ដែលជាឪពុកកំពុងថតខ្សែភាពយន្តខ្លីនៅក្នុងប្រទេសកម្ពុជាបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា កូនប្រុសរបស់លោកបច្ចុប្បន្ននេះកំពុងផ្តោតលើការសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសបារាំង។ ទន្ទឹមជាមួយនឹងការសិក្សា Loic ក៏ជាសមាជិកក្រុមបាល់ទាត់មួយនៅក្នុងស្រុក។ រូបគេក៏ប្រឹងប្រែងលើការហ្វឹកហាត់បាល់ទាត់ដែរ។
លោក Maurice បានប្រាប់ថា កូនប្រុសរបស់លោកកំពុងរៀនផ្នែកវិទ្យាសាស្ត្រកីឡានៅសាកលវិទ្យាល័យ។ រូបគេកំពុងខិតខំប្រឹងប្រែងទាំងការសិក្សា និងការហ្វឹកហាត់បាល់ទាត់។ គោលដៅចម្បងរបស់ Loic គឺចាប់យកអាជីពបាល់ទាត់មែនទែន បន្ទាប់ពីបញ្ចប់ការសិក្សា។

យុវជនខ្មែរ-បារាំង Loic Chan បានចាប់ផ្តើមហ្វឹកហាត់ និងលេងបាល់ទាត់តាំងពីអាយុ៥ឆ្នាំ។ រូបគេបានលេងក្រុម៣ផ្សេងគ្នានៅប្រទេសបារាំងគឺ Revel រយៈពេល៣ឆ្នាំ ក្រុម Castelnaudary រយៈពេល៤ មុនពេលផ្លាស់ទៅលេងឲ្យក្រុម Balma SC រយៈពេល២ឆ្នាំកន្លះ និងយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្រុម RCD Mallorca នៅប្រទេសអេស្ប៉ាញ។ រូបគេធ្លាប់បានមកប្រទេសកម្ពុជា២ដងហើយ ហើយក៏ចង់លេងតំណាងឲ្យជម្រើសជាតិកម្ពុជាយ៉ាងខ្លាំង៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


