Connect with us

ជីវិតកម្សាន្ដ

កៀកចូលឆ្នាំខ្មែរ ! ដួង សុខគា អំពាវនាវលេងល្បែងប្រជាប្រិយ ចៀសវាងទិញរបស់គេយកមកលេង

បានផុស

នៅ

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​សង្កេត​ឃើញ​មាន​យុវជន​ខ្មែរ​មួយ​ចំនួន​ធំ​ងាក​ពី​ការ​លេង​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ ទៅ​នាំ​គ្នា​ទិញ​របស់​គេ​យក​មក​លេង​ដូចជា​ការ​លេង​បាញ់​ទឹក ប៉ាត​ម្សៅ ឬ ជះ​ទឹក​ជាដើម​នោះ ស្រាប់តែ​តារា​ពហុ​ជំនាញ ដួង សុខគា បាន​បង្ហោះ​សារ​ដាស់តឿន​ឲ្យ​យុវជន​ខ្មែរ​មក​លេង​ល្បែង​ប្រជាប្រិយ​ដែល​ខ្មែរ​មាន​តាំងពី​បុរាណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដួង សុខគា បាន​លើក​ឡើង​ដោយ​អំពាវនាវ​ថា «ចូល​ឆ្នាំ​ខ្មែរ​ខាងមុខនេះ តើ​បងប្អូន​ណាខ្លះ​ហ៊ាន​សន្យា​ថា នៅ​ពេល​ចេញ​ទៅ​ក្រៅ ឬក៏​ទៅ​កម្សាន្ត​កន្លែង​នានា ស្លៀក​តែ​សម្លៀក​បំពាក់​ខ្មែរ​សុទ្ធ? ស្វែងរក​ក្រុម​សម្លៀក​ខ្មែរ ស្រួល​ដើរ​ជាមួយគ្នា ខ្ញុំ​នឹង​បង្កើត​ក្រុម​ប្រអប់​សារ​មួយ ដើម្បី​បង្ហោះ​រូប​លើក​ទឹក​ចិត្ត​បងប្អូន​យើង បើ​ព្រម​សូម​លើក​ដៃ​មក​បាទ»។

លោក ដួង សុខគា បញ្ជាក់​ថា តាម​កន្លែង​កម្សាន្ត​នានា ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ខាងមុខ បើ​បាន​ឮ​សំឡេង ទ្រ ស្គរ ខ្លុយ តាខេ ឃឹម ចាប៉ី បទ​ចោល​ឈូង បទ​របាំ​ត្រុដិ បទ​ភិសវង់ បទ​ក្រប​កៃ និង​បទ​ប្រជាប្រិយ​ជាច្រើន​ទៀត ដែល​បង្ហាញ​នូវ​ភាព​សុខសាន្ត រុងរឿង របស់​ជាតិ មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ?។ លោក​ថា «យោបល់​ខ្ញុំ ចំណាយ​លុយ​ទិញ​របស់​គេ​យក​មក​លេង និង​ការ​ចូល​លុយ​គ្នា​លេង​របស់​ដែល​ខ្លួនឯង​មាន​ស្រាប់ ខ្ញុំ​យក​របស់​ខ្មែរ​ហើយ»។

តារា​ពហុ​ជំនាញ ដួង សុខគា និយាយ​ទៀត​ថា «គួរ​មាន​អ្នក​បោះ​មេ​តាម​តំបន់ ហើយ​នាំ​លេង​ឲ្យ​សប្បាយ។ ឈប់​ទៅ​ការ​ដាក់​កុងត្រូល​ស្ទាក់​ទារ​លុយ​ទៅ​ទិញ​ស្រា។ វា​មិន​ថ្លៃថ្នូរ វា​នាំ​កើត​ជម្លោះ វា​បង្កើត​ទោមនស្ស វា​បំផ្លាញ​សាមគ្គីភាព និង​សុខភាព។ បងៗ អាជ្ញាធរ ជួយ​មើល​ផង កន្លែង​ខ្លះ​អាក្រក់​មើល​ខ្លាំង​ណាស់ មួយ​ផ្លូវៗ ឃើញ​តែ​ស្ទាក់ ស្រវឹង​ពុល ចាប់ លូក ស្ទាប ឈ្លោះ​។​ល​។ បើ​បាន​អាន​ហើយ​យល់ស្រប​នូវ​គំនិត​នេះ សូម​មេត្តា​ជួយ​ផ្សាយ​បន្ត​ផង»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម