ព័ត៌មានអន្ដរជាតិ
ទាហាន ហ្វីលីពីន រងរបួស ក្រោយការវាយប្រហារពីនាវាឆ្មាំឆ្នេរ ចិន
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីនលោក Eduardo Ano បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានហ្វីលីពីន ៣ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាណុងបាញ់ទឹករបស់នាវាឆ្មាំឆ្នេរសមុទ្រចិនលើនាវាផ្គត់ផ្គង់ហ្វីលីពីននៅជិតតំបន់ថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ ។

ការប្រឈមមុខដាក់គ្នាកាលពីចុងសប្ដាហ៍កន្លងទៅបានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់នាវា Unaizah May 4 ខណៈពេលដែលកំពុងធ្វើដំណើរដើម្បីបញ្ជូនកងទ័ព និងការផ្គត់ផ្គង់ដល់នាវាកងទ័ពជើងទឹកហ្វីលីពីនដែលបានចុះចតនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ លោក Ano បានបញ្ជាក់ទៀតថា នាវានេះគ្រាន់តែធ្វើការផ្គត់ផ្គង់ឡើងវិញដល់កងទ័ពរបស់ខ្លួន ប៉ុន្តែចិនបែរជាមានប្រតិកម្មបែបនេះទៅវិញ ខណៈនាវាដែលរងការខូចខាតបានត្រឡប់ទៅខេត្តភាគខាងលិច Palawan បន្ទាប់ពីនាវិកបានជួសជុលម៉ាស៊ីននាវាបានឡើងវិញ ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពរបស់ចិនកំពុងធ្វើឲ្យមានអស្ថិរភាពដល់តំបន់ដែនសមុទ្រ និងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះច្បាប់អន្តរជាតិ តែទោះយ៉ាងណាហ្វីលីពីននៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តនៃសន្ធិសញ្ញាការពារទៅវិញទៅមករបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងម៉ានីល ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ សមាជិកនាវិកហ្វីលីពីន ៤ នាក់ផ្សេងទៀតក៏បានរងរបួសផងដែរក្នុងការវាយប្រហារដោយកាណុងបាញ់ទឹកបំបែកកញ្ចក់ពីសំណាក់ឆ្មាំឆ្នេរសមុទ្រចិននៅលើនាវាក្នុងដែនទឹកដែលកំពុងមានជម្លោះមួយនេះផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


