កីឡា
ស្វាយរៀងខាប់លើកទី៦រកឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ
ការប្រកួតជើងឯកស្វាយរៀងខាប់រដូវកាលទី៦ ឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពូលហើយ បន្ទាប់ពីចំណាយពេលអស់ជាង៣ខែ។ ពេលនេះរកឃើញក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយ និងចាប់ឆ្នោតរួចរាល់ចំពោះក្រុមដែលប៉ះគ្នានៅវគ្គនេះ។

លទ្ធផលនៃការប្រកួតសន្សំពិន្ទុសប្តាហ៍ទី១៣ ជាសប្តាហ៍សន្សំពិន្ទុក្នុងពូលចុងក្រោយ កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា ក្រុមសសយក ស្រុកចន្រ្ទា រកបាន៣ពិន្ទុតាមរយៈជ័យជម្នះ ៥-០ លើក្រុម សសយក បាទី ខណៈក្រុមបក្សីស្វាយរៀង ចែកគ្នា១ពិន្ទុម្នាក់ បន្ទាប់ពីស្មើក្រុមនគរបាលច្រកទ្វារព្រំដែនបាវិត ២-២ ហើយក្រុម CRS SPORT បានយកឈ្នះក្រុម យុវជនជីភូ ដោយលទ្ធផល ៥-១ ដើម្បីបាន៣ពិន្ទុបន្ថែម។

ចំពោះថ្ងៃអាទិត្យ ទី២៤ ខែមីនា ក្រុមព្រះខ័នរាជស្វាយរៀងអាយុ១៨ឆ្នាំរក្សាកំណត់ត្រាមិនចាញ់ក្នុងវគ្គសន្សំពិន្ទុ តាមរយៈជ័យជម្នះ ៤-១ លើក្រុមសុំាម៉ូរៃភូមិតាកឹង ហើយក្រុមសាកលស្វាយរៀងបានបរាជ័យធ្ងន់កក្រោមថ្វីជើងក្រុមសសយក ស្រុកកំពង់រោទិ៍ ២-៨។

នៅល្ងាចថ្ងៃទី ២៤ ខែមីនា ឆ្នាំ២២០២៤ គណៈកម្មការរៀបចំការប្រកួតបានធ្វើការចាប់ឆ្នោតដើម្បីជ្រើសរើសក្រុមដែលប៉ះគ្នានៅវគ្គ១៦ក្រុមចុងក្រោយមានលទ្ធផលដូចខាងក្រោម។
- ព្រះខ័នរាជស្វាយរៀងអាយុ១៨ឆ្នាំ vs ពូប្រុសលីងគួយ
- ស្នងការដ្ឋាននគរបាលខេត្តស្វ.រ vs កាំភ្លើងធំ
- សៀងហៃរីសតFC vs យុវជនឃុំសម្បត្តិមានជ័យ
- នគរបាលច្រកព្រំដែនបាវិត vs ដារ៉ូពិទូសុខសាន្ត
- UNITED SEZ vs គោព្រៃស្វាយធំ
- សសយក ក្រុងបាវិត vs ភូមិហ៊ីង
- ស្វាយទាប អេហ្វស៊ី vs CRS SPORT
- យុវជនសាគ្គី vs រមាសក្រហម













អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


