WHO ផ្ដល់ដំបូន្មានដល់អ្នកជំងឺកូវីដឥណ្ឌាដែលមិនអាចចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន ថែទាំខ្លួនឯងនៅផ្ទះ
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

WHO ផ្ដល់ដំបូន្មានដល់អ្នកជំងឺកូវីដឥណ្ឌាដែលមិនអាចចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន ថែទាំខ្លួនឯងនៅផ្ទះ

បានផុស

នៅ

ប្រធានអង្គការសុខភាពពិភពលោក (WHO) និយាយថា ទីភ្នាក់ងារមួយនេះ កំពុងបន្តជួយប្រទេសឥណ្ឌា ក្នុងការទប់ទល់នឹងការកើនឡើង នៃអ្នកជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា ទីភ្នាក់ងារនេះ បានផ្តល់ឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែន និងមន្ទីរពេទ្យចល័ត ដល់ប្រទេសឥណ្ឌា ។

លោកបាននិយាយថា WHO ក៏កំពុងផ្តល់ដំបូន្មាន ស្តីពីការថែទាំតាមផ្ទះ សម្រាប់អ្នកជំងឺដែលមិនអាច ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានផងដែរ ។

ទន្ទឹមនោះ លោក Tedros ក៏បានអំពាវនាវម្តងហើយម្តងទៀត ឲ្យបណ្តាប្រទេសនានា ចាត់វិធានការប្រឆាំងនឹងវីរុសនេះយ៉ាងហ្មត់ចត់ផងដែរ ដោយនិយាយថា ការលេចចេញនៃវីរុសនេះ​ អាចកើតឡើងនៅគ្រប់ទីកន្លែង ។

លោក Tedros ក៏បាននិយាយផងដែរថា WHO ក៏បានចុះហត្ថលេខា ជាមួយក្រុមហ៊ុនវ៉ាក់សាំង Moderna ក្នុងការទិញយកវ៉ាក់សាំងនេះ ចំនួន ៥០០ លានដូស តាមរយៈកម្មវិធី COVAX បន្ទាប់ពីការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ដែលត្រូវបានផលិត នៅក្នុងប្រទេសឥណ្ឌា ត្រូវបានពន្យារពេល ហើយលោក Tedros បាននិយាយថា “យើងកំពុងបន្តប្រឈមនឹង កង្វះការផ្គត់ផ្គង់វ៉ាក់សាំងធ្ងន់ធ្ងរ” ។

បន្ថែមពីនេះ លោក Tedros បានអំពាវនាវដល់បណ្តាប្រទេស ដែលមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រជាជនរបស់ពួកគេ ឲ្យផ្តល់វ៉ាក់សាំងនេះដល់ប្រទេសដទៃទៀត ដែលកំពុងមានការខ្វះខាត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រោយ WHO អនុម័តប្រើប្រាស់ជាបន្ទាន់ ប្រទេសក្រីក្រត្រៀមទទួលវ៉ាក់សាំង Moderna ចំនួន ៥០០ លានដូសពីកម្មវិធី COVAX

ចុចអាន ៖ WHO និង​អាមេរិក ប្រាប់​គន្លឹះ​សំខាន់ៗ​នៃ​របប​អាហារ​គួរ​ទទួលទាន​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស សោកស្ដាយ​ចំពោះ​រឿងរ៉ាវ​អតីតកាល ដែល​បាន​កើតឡើង​មកលើ​ប្រជាជន​កម្ពុជា​

ព័ត៌មានជាតិ៤ នាទី មុន

អង្គការ​AHF​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោកជួយ​បង្កើន​ការផលិត​វ៉ាក់សាំង​កូ​វីដ​១៩​ជួយ​ដល់​ប្រទេស​ក្រីក្រ​

ព័ត៌មានជាតិ៩ នាទី មុន

អាជ្ញាធរ​សុំ​ឲ្យ​បងប្អូន​លក់​លើផ្លូវ​លេខ​៣៦៩ ​ត្រូវ​ចូល​លក់​ក្នុង​ផ្សារ​បន្លែ​ មិន​ឲ្យ​ហួស​ថ្ងៃទី​២៨

KPT+១៤ នាទី មុន

ស្គាល់ចិត្តថ្លើមដៃគូតាមរយៈខែកំណើតទាំង១២ មួយណាជាគូស្នេហ៍របស់អ្នក?

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-​១៩​ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​កើនឡើង​ជិត​៥០០​នាក់​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services