កូវីដ-១៩
ថៃ ត្រៀមចាក់វ៉ាក់សាំង Sinovac ដល់ពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅ
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខភាពសាធារណៈថៃលោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Sinovac របស់ក្រុមហ៊ុនជីវវិទ្យាសាស្ត្ររបស់ប្រទេសចិន ដល់មនុស្សចាស់ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។
លោក Anutin បានធ្វើការប្រកាសនៅក្នុងសន្និសីទកាសែត បន្ទាប់ពីគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លង បានអនុម័តការប្រើប្រាស់វ៉ាក់សាំងចិន លើមនុស្សដែលមានអាយុ ៦០ ឆ្នាំឡើងទៅនៅក្នុងប្រទេស ៕

លោកបាននិយាយថា រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២.៥ លានដូសក្នុងខែនេះ ហើយបានរៀបចំទីតាំងចាក់វ៉ាក់សាំងចំនួន ៨២ កន្លែងនៅរដ្ឋធានីបាងកក និងប្រហែល ៣០០ កន្លែងនៅតាមបណ្ដាខេត្តផ្សេងទៀត ។
សេចក្តីប្រកាសនេះបានធ្វើឡើង នៅពេលដែលប្រទេសថៃបានប្រឈមនឹងការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីរោគរាតត្បាតនេះបានចាប់ផ្ដើម ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន នៅក្នុងខែកុម្ភៈហើយមានគោលបំណងចាក់ប្រមាណ ៧០ ភាគរយនៃប្រជាជនជិត ៧០ លាននាក់របស់ខ្លួន មុនដំណាច់ឆ្នាំនេះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៨១,២៧៤ ករណី និងមានអ្នកស្លាប់ចំនួន ៣៨២ នាក់ ខណៈមានអ្នកជាសះស្បើយ ៥១,៤១៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ទីបំផុត WHO ទទួលស្គាល់ថា វ៉ាក់សាំង Sinovac ពិតជាមានប្រសិទ្ធភាពមែន!

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?