កូវីដ-១៩
ទីបំផុត WHO ទទួលស្គាល់ថា វ៉ាក់សាំង Sinovac ពិតជាមានប្រសិទ្ធភាពមែន!
អ្នកជំនាញអង្គការសុខភាពពិភពលោកបានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន ពិតជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ចំពោះមនុស្សពេញវ័យអាយុក្រោម៦០ឆ្នាំពិតមែន ប៉ុន្តែនៅខ្វះទិន្នន័យគុណភាព ស្តីពីហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរ។
ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ (SAGE) របស់ WHO បានពិនិត្យវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ពីការសាកល្បងដំណាក់កាលទី៣នៅក្នុងប្រទេសចិន ប្រេស៊ីល ឥណ្ឌូណេស៊ី ទួរគីនិងឈីលី។
ការវាយតម្លៃនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមអ្នកជំនាញរបស់ SAGE បានបង្ហាញពីទំនុកចិត្តទាប ចំពោះទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនផលិតឱសថចិនមួយទៀតឈ្មោះ Sinopharm លើវ៉ាក់សាំងកូវីដរបស់ខ្លួន ទាក់ទងនឹងហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកជំងឺមួយចំនួន ប៉ុន្តែមានជំនឿចិត្តទៅលើសមត្ថភាពរបស់វ៉ាក់សាំងនេះក្នុងការការពារការឆ្លងរោគ។
SAGE បាននិយាយនៅក្នុងការវាយតម្លៃមួយ ដែលត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់ WHO ថា “យើងមានទំនុកចិត្តថា វ៉ាក់សាំង CoronaVac ចំនួន២ដូស គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺកូវីដ-១៩ ចំពោះមនុស្សពេញវ័យអាយុចាប់ពី១៨ដល់៥៩ឆ្នាំ។
SAGE បានលើកឡើងពីគម្លាតភស្តុតាងនៃសុវត្ថិភាពក្នុងការមានផ្ទៃពោះ និងសុវត្ថិភាពការពារចំពោះមនុស្សវ័យចំណាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃនិងការវាយតម្លៃករណីមានប្រតិកម្ម។
គួរបញ្ជាក់ថា វ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសចំនួន៣២ហើយ ជាមួយនឹងការចែកចាយចំនួន២៦០លានដូស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ វ៉ាក់សាំងក្រុមហ៊ុនមួយ បង្កើនភាពស៊ាំប្រឆាំងវីរុសកូវីដ-១៩បំប្លែងខ្លួន តែត្រូវចាក់ខុសពីធម្មតា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


