កូវីដ-១៩
វីរុសបំប្លែងខ្លួនឥណ្ឌា វាយលុកកាន់តែខ្លាំងនៅអង់គ្លេស រកឃើញអ្នកឆ្លងជិត ៣ពាន់ករណីហើយ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានប្រាប់សមាជិកសភាថា បច្ចុប្បន្ននេះមានករណីនៃវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌាជិត ៣,០០០ ករណីហើយ នៅក្នុងចក្រភពអង់គ្លេស។

លោក Matt Hancock បាននិយាយថា បច្ចុប្បន្ន ករណីនៃវីរុសបំប្លែងខ្លួននេះ ចំនួន ២,៩៦៧ ករណី ត្រូវបានកត់ត្រា។
ស្របពេលជាមួយគ្នានោះ យុទ្ធនាការធ្វើតេស្តនិងចាក់វ៉ាក់សាំង នឹងត្រូវធ្វើឡើងក្នុងល្បឿនដ៏លឿនមួយនៅទីក្រុង Bedford, Burnley, Hounslow, Kirklees, Leicester និង North Tyneside ។

លោករដ្ឋមន្ត្រី បានប្រាប់សមាជិកសភាថា នៅទីក្រុង Bolton និង Blackburn ដែលជាកន្លែងវីរុសបំប្លែងខ្លួនភាគច្រើនត្រូវបានគេកត់ត្រា, ការចាក់វ៉ាក់សាំងដល់ប្រជាជន២៦,០៩៤នាក់និងការធ្វើតេស្តលើមនុស្ស៧៥,០០០នាក់បន្ថែមទៀត ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន។
ការរីករាលដាលនៃវីរុសបំប្លែងខ្លួនឥណ្ឌា បានបង្កឲ្យមានការភ័យខ្លាចថា ផែនការរបស់ប្រទេសអង់គ្លេស ក្នុងការចាកចេញពីវិធានការរឹតត្បិតជំងឺកូវីដ-១៩ អាចត្រូវបានពន្យារពេល។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន Downing Street លោករដ្ឋមន្ត្រីបាននិយាយថា ភ័ស្តុតាងដំបូងបង្ហាញថា វីរុសបំប្លែងខ្លួននេះគឺអាចចម្លងខ្លាំងជាងវីរុសដទៃទៀត។
ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានទទួលស្គាល់ថា វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា មានលទ្ធភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស Kent ទៅទៀត។

ក្រុមអ្នកវិទ្យាសាស្រ្តអំពីជំងឺរាតត្បាតហៅកាត់ SPI-M បាននិយាយថា ពួកគេមានទំនុកចិត្តថា មេរោគប្រភេទ B.1.617.2 គឺងាយឆ្លងជាងវីរុសបំប្លែងផ្សេងៗនាពេលបច្ចុប្បន្នទៅទៀត ហើយវាអាចឆ្លងខ្លាំងជាងវីរុសទាំងនោះបានយ៉ាងងាយដល់ទៅ ៥០ភាគរយឯណោះ។
វីរុសបំប្លែងខ្លួនអង់គ្លេស Kent ត្រូវបានគេដឹងថា ឆ្លងខ្លាំងជាងកូវីដ-១៩ទម្រង់ដើមរហូតដល់ទៅ៧០ភាគរយ ដូចនេះបើតាមការគណនាទៅ វីរុសបំប្លែងខ្លួនឥណ្ឌា អាចឆ្លងសាហាវជាងកូវីដធម្មតា រហូតដល់ទៅ១២០ភាគរយឯណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ បារម្ភខ្លាំង! វីរុសបំប្លែងខ្លួនឥណ្ឌា ឆ្លងសាហាវជាងកូវីដ-១៩ទម្រង់ដើម ដល់ទៅ១២០ភាគរយឯណោះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


