Connect with us

កូវីដ-១៩

បិទសាលាខណ្ឌច្បារអំពៅបណ្ដោះអាសន្ន ក្រោយរកឃើញមន្ត្រី ៣ រូបវិជ្ជមានកូវីដ១៩

បានផុស

នៅ

សាលាខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ប្រជាពលរដ្ឋលោកទៅបំពេញឯកសារ​យកទៅ​ប្រើ​ប្រាស់ត្រូវបានកងសន្តិសុខប្រាប់ថា សាលាខណ្ឌ ផ្អាកការងារជាបណ្តោះអាសន្នរយៈពេលខ្លី។

ការបិទទ្វារសាលាខណ្ឌច្បារអំពៅ ដោយសារមានមន្ត្រីបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ នៃសាលាខណ្ឌច្បារអំពៅចំនួន៣រូបមានវិជ្ជមាន​កូវីដ​១៩​។ ​ក្នុងនោះគឺមានលោកស្រី ខៀវ សុធាវី ជាប្រធានការិយាល័យច្រកចេញចូលតែមួយ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយការរកឃើញវិជ្ជមានកូវីដ១៩ ខាងលើនេះ បន្ទាប់ពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឱ្យមន្ត្រីរាជការនៃសាលាខណ្ឌច្បារអំពៅទាំងអស់ ទៅពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកខណ្ឌ កាលពីថ្ងៃទី​១០ ខែមិថុនាកន្លងទៅ។

គួរបញ្ជាក់ថាមកដល់ថ្ងៃទី១១ខែមិថុនានេះ គឺសាលាខណ្ឌមានជ័យ សាលាសង្កាត់ចាក់​អង្រែ​ក្រោម ​រួមទាំងសាលាខណ្ឌច្បារអំពៅត្រូវបានផ្អាកការងារជាបណ្តោះអាសន្នបន្ទាប់ពីមានមន្ត្រីរាជការមានវិជ្ជមានកូវីដ១៩មកនោះ៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម