ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន ប្រកាសចាត់វិធានការតាមច្បាប់ ចំពោះជនណាទារលុយថ្លៃចាក់វ៉ាក់សាំងពីពលរដ្ឋ
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩)បានធ្វើការព្រមានចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះដល់ជនទាំងឡាយណាយកថ្លៃសេវាឬទារលុយកាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ពីប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងជាមួយលោកស្រី លីអាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថាមានពាក្យចចាមអារាមថាការចាក់វ៉ាក់សាំងត្រូវចំណាយលុយកាក់។ប៉ុន្តែធាតុពិតសម្តេចតេជោនាយករដ្ឋមន្ត្រីបានខិតខំទៅរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនមានការបង់លុយបង់កាក់អ្វីទេគឺចាក់ជូនដោយសេរីតែម្តង។
លោកជំទាវបានបន្តថា ប៉ុន្តែប្រហែលជាមានជនខិលខូចមួយចំនួនដែលចង់បង្កឱ្យមានបញ្ហាក្នុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងហើយដើម្បីការស្វែងរកផលចំណេញផ្ទាល់ខ្លួនប្រហែលជាគាត់បានប្រព្រឹត្តិអំពើមិនគប្បី។

លោកជំទាវបានបន្តថា« ខ្ញុំសូមប្រកាសថាសូមបងបងប្អូនកុំជឿមិនត្រឹមតែកុំជឿទេបើមាននរណាទារលុយទារកាក់អីសូមកុំឱ្យទោះបីជាទារតម្លៃណាក៏ដោយសូមកុំឱ្យ។ប្រសិនបើមានបញ្ហាអ្វីសូមជូនព័ត៌មានមក គ វ ក១៩ ដើម្បីចាត់វិធានការទៅតាមនីតិវិធីរបស់យើងក្នុងការវែកមុខរកជនខិលខូចនោះដើម្បីចាត់វិធានការតាមច្បាប់»។
លោកជំទាវបាន បានបង្ហាញលេខទូរស័ព្ទចំនួនពីរខ្សែរដែលមានលេខទូរស័ព្ទ០១២៧៧៧ ៧៦០និង០១២៩១៦០៩៩សម្រាប់ឱ្យបងប្អូនទាក់ទងនៅពេលមានបញ្ហារឿងចាក់វ៉ាក់សាំងពិសេសក្នុងករណីមានគេទារលុយកាក់រឿងចាក់វ៉ាក់សាំង។
លោកជំទាវបានបន្ថែមថា កន្លងមកក្រុមការងារយើងបានជួយច្រើនណាស់ដល់ប្រជាពលរដ្ឋទាក់ទិននឹងការចាក់វ៉ាក់សាំងនេះដូចជា ជួយជនចាស់ជរា ស្ត្រីមានកូនតូច និងជនពិការដើម្បីសម្រួលជួនឱ្យពួកគាត់ទទួលបានការចាក់វ៉ាក់សាំងមុន ឬប្រាប់ពីទីតាំងចាក់វ៉ាក់សាំងជាដើម។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ខែកម្ភៈរហូតមកដល់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នេះកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋបានចំនួន២៨៣៦៤៨២នាក់ស្មើនឹង២៨.៣៦%នៃគោលដៅ១០លាននាក់។
គិតត្រឹមថ្ងៃទី១២ខែមិថុនានេះកម្ពុជាទទួលបានវ៉ាក់សាំងចំនួន៨០២៤០០០ដូសរួមទាំងវ៉ាក់សាំងស៊ីណូហ្វាម១លានដូសដែលកម្ពុជាបានបញ្ជាទិញពីចិនដឹកមកដល់រសៀលថ្ងៃនេះផង៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


