កូវីដ-១៩
ពលរដ្ឋខ្មែរឆ្លងវីរុសកូវីដបម្លែងខ្លួនថ្មីពីប្រទេសថៃ ជាអ្នករស់នៅខេត្តទាំង ៥នេះ
យោងតាមលិខិតចេញដោយក្រសួងសុខាភិបាល ដែលទើបតែបានប្រកាស រកឃើញករណីឆ្លងវីរុសបម្លែងខ្លួនថ្មី ប្រភេទ B.1.617-2 ហៅកាត់ថា Delta លើពលរដ្ឋខ្មែរឆ្លងដែនមកពីប្រទេសថៃទាំង ៧នាក់ បញ្ជាក់ថា ពួកគាត់មានអាសយដ្ឋានរស់នៅតាមបណ្ដាខេត្តផ្សេងៗគ្នាចំនួន ៥ នៅកម្ពុជា។
ក្នុងនោះអ្នកខេត្តបន្ទាយមានជ័យ ចំនួន ១ម្នាក់ ខេត្តឧត្ដរមានជ័យ ចំនួន ២នាក់ ខេត្តសៀមរាប ចំនួន ២នាក់ ខេត្តកំពុងចាម ១ម្នាក់ និងអ្នករស់នៅខេត្តកំពត ១ម្នាក់។ បច្ចុប្បន្ន ពួកគាត់ទាំង ៧នាក់នោះ កំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបង្អែកខេត្តទាំង ៥នោះ យ៉ាងយកចិត្តទុកដាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ មិថុនា ២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្ដសៀមរាប ទើបតែបានរកឃើញករណី វិជ្ជមានកូវីដ១៩បំប្លែងថ្មី ប្រភេទកូនកាត់ឥណ្ឌាចំនួន ២ករណី លើពលការនីពីរនាក់ ដែលបានចំណាកស្រុកមកពីប្រទេសថៃផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


