កូវីដ-១៩
រដ្ឋមន្ដ្រីសុខាភិបាលបញ្ជាក់ពីមូលហេតុដែលនាំឲ្យអ្នកជំងឺកូវីដ១៩ស្លាប់ភាគច្រើន
ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកឡើងថា មូលហេតុដែលនាំឲ្យអ្នកជំងឺកូវីដ១៩ស្លាប់ ភាគច្រើននៅប្រទេសកម្ពុជាគឺដោយសារអ្នកជំងឺមានវ័យចំណាស់និងមានជំងឺប្រចាំកាយច្រើន។

ការលើកឡើង របស់លោករដ្ឋមន្ត្រីបែបនេះបានធ្វើឡើងក្នុងឱកាសដែលអនុញ្ញាតឱ្យលោកស្រី វ្ល៉ាដានកា អានឌ្រីវ៉ា ( Vladanka ANDREEVA) នាយកប្រតិបត្ដិអង្គការ UNAIDS ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
លោករដ្ឋមន្ដ្រី បានបន្តថា កន្លងមកអ្នកជំងឺកូវីដ១៩ មានស្ថានភាពធ្ងន់ធ្ងរ និងស្លាប់ គឺដោយសារមានជំងឺរួមផ្សំប្រចាំកាយស្រាប់ ដូចជាលើសឈាម ទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «អ្នកជំងឺកូវីដ១៩ ដែលស្លាប់ភាគច្រើន ដោយសារមានជំងឺផ្គុំដទៃទៀត និងជាមនុស្សចាស់មានប្រព័ន្ធការពារខ្សោយ»។

លោករដ្ឋមន្ដ្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដអនុវត្ដវិធាន ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដែលជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩។
ជាមួយគ្នានោះ លោក រដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បើមានជំងឺ សូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីព្យាបាលឱ្យទាល់ពេលវេលាទាំងជំងឺទូទៅ និងជំងឺកូវីដ១៩។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ជាក់ស្តែងនៅថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន១១៣០នាក់ទៀតក្នុងនោះករណីឆ្លងសហគមន៍ចំនួន៩៩១នាក់អ្នកដំណើរមកពីបរទេសចំនួន១៣៩នាក់ ជាសះស្បើយ ៦៧០នាក់និងស្លាប់២៧នាក់ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥០៣៨៥ នាក់អ្នកជាសះស្បើយចំនួន៤៤១៤៣នាក់និងអ្នកស្លាប់ចំនួន៦០២នាក់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


