Connect with us

កូវីដ-១៩

ព្រឹកមិញនេះ អាជីវករលក់មាសផ្សារសាមគ្គីម្នាក់ស្លាប់ តេស្ត​មានកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ អាជីវករលក់មាស់ផ្សារសាមគ្គីម្នាក់បានបាត់បង់ជីវិត ដោយសារ​ជំងឺ​កូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យសហការ​ជាមួយអាជ្ញាធរ ដឹកសាកសពចេញភ្លាមដែរ ក្រោយពិនិត្យយកសំណាកនិងវេចខ្ចប់សព តាមវិធានរបស់ក្រសួងសុខាភិបាលរួច។

ហេតុការណ៍នេះបានបង្កើត​ឲ្យ​មានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃ​ទី២០​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ នៅចំណុចផ្ទះលេខ១០៩សេ​ ផ្លូវ​លេខ១២២​ ភូមិ​១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកសពត្រូវបានគេស្គាល់ឈ្មោះ ពា​ រិទ្ធី​ ភេទប្រុស​ អាយុ​៥៥ឆ្នាំ​ មុខរបរ​ជាអាជីវករលក់មាសនៅផ្សារសាមគ្គី សង្កាត់ផ្សារ​ដេប៉ូទី៣ ខណ្ឌទួលគោក។

ប្រភពមានពីមន្ត្រីសង្កាត់ទឹកល្អក់ទី១ បានអោយដឹងថា នៅថ្ងៃ​ទី២០​ ខែកក្កដា​ ឆ្នាំ​២០២១នេះ នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១​ មានអ្នកស្លាប់ដោយសារកូវីតមួយម្នាក់ ដែលមានឈ្មោះ​ ពា​ រិទ្ធី​ ភេទប្រុស​ អាយុ​៥៥ឆ្នាំ​ និងមានអាស័យដ្ឋានផ្ទះលេខ១០៩សេ​ ផ្លូវ​លេខ១២២​ ភូមិ​១៣ សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ដែល​ជាអាជីវករលក់មាសនៅផ្សារសាមគ្គី។

ក្រោយការស្លាប់និងក្រោយពីពិនិត្យយកសំណាកពីក្រុមគ្រូពេទ្យ បានបញ្ជាក់ថា គាត់(សព) ស្លាប់ដោយជម្ងឺកូវីដ-១៩ ។លើករណីនេះអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យ បានវេចខ្ចប់យកសពចេញពីផ្ទះទៅបូជាតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកុំអោយមានការរីករាលដាលជម្ងឺនេះបន្តទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម