កូវីដ-១៩
បុរសវ័យ៣៩ឆ្នាំពុំមានជំងឺប្រចាំកាយ បែរជាស្លាប់ដោយកូវីដ-១៩
ភ្នំពេញ៖ កន្លងមកគេតែងតែឮថា អ្នកមានជំងឺប្រចាំកាយព្រមទាំងមានវ័យចំណាស់ហើយ បើសិនជាមានឆ្លងជំងឺកូវីដ-១៩ គឺសង្ឃឹមរស់រានមានជីវិតតិចណាស់។ ប៉ុន្តែផ្ទុយទៅវិញបុរសម្នាក់ដែលបានស្លាប់កាលពីយប់ថ្ងៃទី២០ ខែកក្កដា ដែលមានវ័យទើប៣៩ឆ្នាំ ហើយពុំមានជំងឺប្រចាំកាយសោះ បែរជាត្រូវស្លាប់ដោយជំងឺកូវីដទៅវិញ។

យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឱ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី២០ ខែកក្កដានេះ បុរសម្នាក់ឈ្មោះ មឿន សុគុណ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៧៥ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ក្នុងផ្ទះ បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍មកអាជ្ញាធរដើម្បីសុំឱ្យគ្រូពេទ្យយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ស្រាប់តែលទ្ធផលវិជ្ជមានកូវីដ-១៩។
លោកចៅរងទី១បានបន្តថា កន្លងមកជនរងគ្រោះពុំមានជំងឺប្រចាំកាយ ហើយមិនគួរស្លាប់ដោយសារជំងឺកូវីដសោះ ព្រោះគេគិតថាច្រើនតែជាមនុស្សវ័យចាស់ ហើយមានជំងឺប្រចាំកាយ ដែលងាយ និងប្រឈមជំងឺកូវីដចូលដល់ក្នុងខ្លួន មិនងាយព្យាបាលជាសះស្បើយ។ ប្លែកអីតែបុរសខាងលើមានវ័យ៣៩ឆ្នាំ និងពុំមានជំងឺប្រចាំកាយសោះហេតុអ្វីក៏មិនអាចទប់ទល់នឹងជំងឺនេះបាន។

ចំពោះលំនៅដ្ឋានដែលជនរងគ្រោះស្លាប់នោះ ត្រូវបានគ្រូពេទ្យព័ទ្ធ និងឱ្យអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃទៀតផង៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


