កូវីដ-១៩
វៀតណាម នៅតែធ្ងន់ រកឃើញអ្នកឆ្លងកូវីដ ជាង ៥ពាន់ករណីទៀត
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន ២,៥៦៨ ករណីទៀត កាលពីយប់ថ្ងៃពុធ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឡើងដល់ ៥,៣៤៣ករណី។
ក្នុងចំណោមករណីសរុបពេលយប់ ទីក្រុងហូជីមិញ ដែលជាចំណុចផ្ទុះរលកទី៤ បានកត់ត្រាការឆ្លងថ្មីចំនួន ១,៨១៧ករណី បន្ទាប់មកគឺខេត្ត Binh Duong ៣០៧ករណីនិង Dong Thap ៨០ករណី ខណៈទីក្រុង ហាណូយ រកឃើញ ៣៨ករណី។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ពីអ្នកជំងឺចំនួន ៥២៨នាក់ ជាសះស្បើយផងដែរ ដោយធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់ ១១,៩៧១នាក់។
ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសាមក ប្រទេសវៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន ៦៤,៤៥៧ករណី។
វៀតណាម មានអ្នកស្លាប់ចំនួន៣៦នាក់ទៀត ក្នុងរយៈពេល៤ថ្ងៃចុងក្រោយ ដោយនាំឲ្យអ្នកស្លាប់សរុបកើនដល់ ៣៣៤នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ព្រឹកនេះ វៀតណាម ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ២,៧៧៥ករណី

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ