កូវីដ-១៩
ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩កើនឡើងដល់ជាង៥ពាន់នាក់ និងអ្នកស្លាប់១២៥នាក់
ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃទី១៩ ខែសីហានេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណជាង៥ពាន់នាក់ និងមានអ្នកស្លាប់ចំនួន១២៥នាក់។

លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ សីហានេះថា មកដល់ពេលនេះ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៥,៤០១នាក់ មានអ្នកជាសះស្បើយចំនួន ៥,០១៦នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យចំនួន២៥៣នាក់ និងស្លាប់ចំនួន១២៥នាក់ ក្នុងនោះអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០០នាក់ និងស្លាប់ដោយមានវិជ្ជមានជំងឺកូវីដ-១៩ចំនួន ២៥នាក់។
លោកបណ្ឌិត បានបន្តថា ខេត្តស្វាយរៀងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មី ដែលតា ផងដែរដែលរហូតមកដល់ពេលនេះមានចំនួន២៩នាក់ ក្នុងនោះមាន៣នាក់ជាពលករវិលត្រឡប់មកពីប្រទេសថៃ ២៥នាក់មកពីប្រទេស វៀតណាម និង១នាក់ជាប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលឆ្លងពីពលករមកពីវៀតណាម។

លោកបណ្ឌិត កែរ រដ្ឋា បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ២១ថ្ងៃ ដើម្បីតាមដានសុខភាព ប្រសិនបើមានអាការៈខុសប្រក្រតីដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
ចំណែករដ្ឋបាលខេត្តស្វាយរៀងបានសំណូមពរ ប្រជាពលរដ្ឋ និងសាធារណជនចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺកូវីដ-១៩ “៣ការពារ ៣កុំ” ស្របតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសូមមេត្តាអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាលថា ខេត្តស្វាយរៀង ជាខេត្តដែលតម្រូវឱ្យមានកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ចំពោះអ្នកដែលមិនអនុវត្តនូវកាតព្វកិច្ចនេះនឹងត្រូវទទួលការពិន័យ ព្រមទាំងចូលរួមអនុវត្តតាមការជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពបំផុត៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


