កូវីដ-១៩
លោកស្រី យក់ សម្បត្តិ៖ អ្នកស្លាប់ដោយសារកូវីដ-១៩ ១៥ នាក់ម្សិលមិញ មាន១៤នាក់ អត់បានចាក់វ៉ាក់សាំង
ថ្លែងនៅក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២លាន ដូសបន្ថែមទៀត ដែលរដ្ឋាភិបាលកម្ពុជាទទួលបានជំនួយពីរដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ១៥នាក់ម្សិលមិញ មាន១៤នាក់ អត់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

លោកស្រី យក់ សម្បត្តិមានប្រសាសន៍ថា៖ “អត្រាករណីស្លាប់ដោយសារជំងឺកូវីដ-១៩ រាល់ថ្ងៃនេះ ភាគច្រើន គឺបងប្អូនប្រជាពលរដ្ឋដែលអត់បានចាក់វ៉ាក់សាំង ដូចម្សិលមិញ មានករណីស្លាប់១៥ករណី ក្នុងនោះ ១៤ករណី គឺពួកគាត់អត់បានចាក់វ៉ាក់សាំង។ អ្នកដែលអត់បានចាក់វ៉ាក់សាំងនោះ ភាគច្រើនគឺមនុស្សចាស់”។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ លើកឡើងបន្តថា ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន តែអំពាវនាវគ្រប់ពេលឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការ-១៩ ឱ្យបានគ្រប់គ្នា។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា៖ “ឥឡូវនេះយើងមានការចាក់វ៉ាក់សាំងដូសទី៣ ដូសជំរុញ យើងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងមនុស្សចាស់ ទាំងកូនក្មេង ចាប់ពីអាយុ៦ឆ្នាំឡើងទៅ ឱ្យទៅទទួលការចាក់វ៉ាក់សាំង ដើម្បីឱ្យមានភាពស៊ាំអាចការពារខ្លួន និងបង្ការជំងឺកូវីដ-១៩”។
គួរបញ្ជាក់ថា គិតត្រឹមម្សិលមិញ កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១១.៦០៧នាក់ ស្លាប់ចំនួន ២,៥៥៩នាក់ និងជាសះស្បើយចំនួន ១០៩,២៦១។ ជាមួយគ្នានេះ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៩៩,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មានចំនួន ៩៧,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


