Connect with us

កូវីដ-១៩

ពេលនេះ កូវីដ ផ្ដាច់ជីវិតមនុស្សលើលោកលើស ៥ លាននាក់ហើយ

បានផុស

នៅ

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins កាលពីថ្ងៃចន្ទបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ទូទាំងពិភពលោកបានកើនលើស ៥ លាននាក់ហើយ ពោលមានចំនួន ៥,០២០,៣៤២ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ទូទាំងពិភពលោកបានកើនឡើងដល់ ១ លាននាក់ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ និងកើនដល់ ២ លាននាក់នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ខណៈលើសពី ៣ លាននាក់នៅថ្ងៃទី ១៧ ខែមេសា និងឡើងដល់ ៤ លាននាក់នៅថ្ងៃទី ៧ ខែកក្កដា ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ពោលមានចំនួនឆ្លងប្រហែល ៤៦ លានករណី និងមានអ្នកស្លាប់ជិត ៧៤៦,០០០ នាក់ ដែលស្មើនឹងជាង ១៨ ភាគរយនៃករណីឆ្លងទូទាំងពិភពលោក និងជិត ១៥ ភាគរយនៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក ។

ទន្ទឹមនោះ ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតទី ២ របស់ពិភពលោកគឺប្រហែល ៦០៨,០០០ នាក់ បន្ទាប់មកគឺប្រទេសឥណ្ឌាដែលមានអ្នកស្លាប់ប្រហែល ៤៥៨,០០០ នាក់ ។

បើយោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងទៀតថា ចំណែកប្រទេសដែលមានអ្នកស្លាប់ជាង ១៣០,០០០ នាក់រួមមានម៉ិកស៊ិក រុស្ស៊ី ប៉េរូ អង់គ្លេស និងអ៊ីតាលីជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម