Connect with us

កូវីដ-១៩

១០ ថ្ងៃដើមខែមីនា កម្ពុជា រកឃើញអ្នកឆ្លង អូមីក្រុង ក្នុងសហគមន៍ ជិត ៣ ពាន់ករណី

បានផុស

នៅ

ត្រឹមតែរយៈពេល ១០ថ្ងៃ ដើមខែមីនា ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកកម្ពុជា បានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍ ចំនួន ២ ៩៥៦ ករណី ក្នុងចំណោម ករណីឆ្លងសរុបចំនួន ៣ ២២៥ ករណី ពោលគឺ ការឆ្លងពីក្រៅប្រទេស មានចំនួន ២៦៩ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ថ្ងៃ បន្ទាប់ពីប្រមូលទិន្នន័យឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ-១៩ ឬប្រភេទ អូមីក្រុង ទូទាំងប្រទេស១ថ្ងៃ លុះថ្ងៃឡើង ក្រសួងសុខាភិបាលតែងបានបង្ហាញទិន្នន័យ។ ជាក់ស្ដែង៖

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ២៨៥ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣១៣ នាក់ ស្លាប់ ០ ករណី។

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៨៦ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៤១៥ នាក់ ស្លាប់ ០ ករណី។

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៤៣ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៦៨ នាក់ ស្លាប់ ១ ករណី អត់ចាក់វ៉ាក់សាំង។

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៤០ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៦៦ នាក់ ស្លាប់ ៥ ករណី។

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣១៣ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៣៤ នាក់ ស្លាប់ ២ ករណី។

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣១៧ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៣០ នាក់ ស្លាប់ ១ ករណី។

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ២៦៤ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៦០ នាក់ ស្លាប់ ១ ករណី។

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣០០ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៥៧ នាក់ ស្លាប់ ១ ករណី។

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ១៩៤ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ១៩៨ នាក់ ស្លាប់ ០ ករណី។

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ២១៤ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ២៣៨ នាក់ ស្លាប់ ១ ករណី។

គួររំលឹកថា វីរុសកូវីដ-១៩បំប្លែងថ្មី​ អូមីក្រុង ត្រូវបានរកឃើញឆ្លងរាលចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី១០ ខែមីនា នេះ កម្ពុជា បានរកឃើញ ករណីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ១១ ៩១២ ករណី ខណៈករណីចូលពីក្រៅប្រទេស មានចំនួន ២១ ០០៥ ករណី ក្នុងចំណោមករណីឆ្លងកូវីដសរុប មានចំនួន ១៣៣ ៥០១ ករណី ទន្ទឹមពេល អ្នកជាសះស្បើយសរុប មានចំនួន ១២៧ ៩៩៥ ករណី និងស្លាប់សរុប មានចំនួន ៣ ០៤៤ ករណី។ រដ្ឋាភិបាលបានជ្រើសរើសយកការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី០៩ ខែមីនា ម្សិលមិញ លទ្ធផលចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ៩២,០៣ ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម