Connect with us

ជីវិតកម្សាន្ដ

ឆ្លង​ផុត​គ្រោះភ័យ !​ តារា​ស្រី ឱក សុគន្ធ​កញ្ញា ដឹក ដៃស្វា​មី​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ​ ៖ កំពូល​តារាចម្រៀង​ស្រី​អ្នកនាង ឱក សុគន្ធ​កញ្ញា បន្ទាប់ពី​ឆ្លងកាត់​ការធ្វើ​តេស្ត​សំណាក់​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ជា​បន្តបន្ទាប់​នោះ​ នាង​បាន​ដឹក​ដៃ​ស្វាមី​លោក អ៊ឹង សុខលី ទៅ​ចាក់​វ៉ាក់សាំង​បង្កា​រ​កូ​វីដ​-១៩(Sinovac)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាង ឱក សុគន្ធ​កញ្ញា​និង​ស្វាមី​លោក អ៊ឹង​សុខលី បាន​បណ្តើរគ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ លើក​ទី​១​កាលពី​ព្រឹក​ថ្ងៃទី​0៩​ខែមេសា​ឆ្នាំ​២០២១ នៅ​ក្រសួង​ព័ត៌មាន​។​ ការ​ទៅ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា ​ការ​ធ្វើ​សំណាក​៣​លើក​របស់​នាង​គឺ​អវិជ្ជមាន​។

តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បញ្ជាក់​ថា​ នាង​និង​ស្វាមី ធ្វើ​រួចរាល់​ហើយ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩( COVID-19) VACCIN ATI ON ( Sinovac )​លើកទីមួយ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន​។​ នាង​ថា​”​ខ្ញុំ​សូម​អរគុណ​លោកគ្រូ​ពេទ្យ​អ្នក​គ្រូពេទ្យ​និង​ក្រុមការងារ​ក្រសួង​ទាំងអស់​ចំពោះ​ការ​យក់ចិត្តទុកដាក់​និង​ការស្រឡាញ់​ទោះ​ហត់​យ៉ាង​ណា​ក៏​នៅតែ​រួសរាយ​រាក់ទាក់​គួរ​ឲ្យ​គោរព​។

ទន្ទឹមគ្នា​នេះ​ដែរ ឱក សុគន្ធ​កញ្ញា ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​នាង​ប្រៀប​បាន​សំណាង​១​ក្នុង​១​ពាន់​គ្រោះ ថ្នាក់​ដែរ​ដោយសារ​តាម​ព័ត៌មាន​ថា ​សុគន្ធ​កញ្ញា បាន​ជួប​ពិធី​ការិនី ចាន់ កែវ​និមល នៅលើ​ឆាក​តន្ដ្រី​មួ​យ​ កាលពី​ថ្ងៃទី​០៧ ខែមីនា ខណៈ​ដែល​ចាន់ កែវ​និមល តេស្ដ​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ប៉ុន្តែ ឱក សុគន្ធ​កញ្ញា មិនបាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម