ព័ត៌មានជាតិ
លោក សុះ ម៉ាច អំពាវនាវឲ្យមានការប្រងប្រយ័ត្នខណ:ជំងឺកូវីដ-១៩កាន់តែកម្រើកឡើង
អតីតប្រធានសមាគមសិល្បករខ្មែរ និងជាតារាចម្រៀងជើងចាស់លោក សុះ ម៉ាច ស្របពេលដែលជំងឺដ៏កាចសាហាវកូវីដ-១៩ បានកាន់តែកម្រើកឡើងនោះ លោកបានបង្ហាញការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពពលរដ្ឋខ្មែរ និងអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។

លោក សុះ ម៉ាច បានរៀបរាប់ឲ្យដឹងថា ពិភពលោកហាក់ស្ងប់ស្ងាត់ពីកូវី-១៩បណ្តើរៗហើយម្តេចឡើយអភ័ព្វអ្វីខ្មែរបែរជាកម្រើកក្រោយគេ។ មិនដឹងពេលណាវានឹងចប់នោះទេ បើតែយ៉ាងនេះតើឲ្យរស់ដូចម្តេច? សង្ឃឹមថា វានឹងចប់ឆាប់ៗដើម្បីឲ្យមនុស្សគ្រប់រូប រស់ផុតទុក្ខទោសចាប់ផ្តើមដំណើរជីវិតតទៅមុខ តាមសមាជីវោរៀងៗខ្លួន រហូតដល់ថ្ងៃអវសានផងចុះ។
តារាចម្រៀងលោក សុះ ម៉ាច បន្តទៀតថា លោកក៏ដូចជាអ្នកទាំងអស់គ្នា តែងតែស្រឡាញ់សុខភាព និងអាយុជីវិតរបស់ខ្លួនជានិច្ច។ ជាមួយគ្នានេះលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តតាមវិធានការណែនាំ ៣កុំ ៣ការពារផងដែរ។

សូមជម្រាបដែរថា ករណីជំងឺកូវីដ-១៩បច្ចុប្បន្ននៅតែបន្តកើតមានលើប្រជាពរដ្ឋខ្មែរជារៀងរាល់ថ្ងៃ ខណ:ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំង ក្នុងការទប់ស្កាត់និងព្យាបាលអ្នកជំងឺដែលឆ្លងកូវីដ-១៩៕
អត្ថបទ ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


