ជីវិតកម្សាន្ដ
វីដេអូពីកាមេរ៉ាសុវត្ថិភាព ឃើញកញ្ញា មាន ពេជ្ររីតា កាន់កាំបិតក្នុងដៃ
គ្លីបវីដេអូមួយ ដែលមានរយៈពេលជិត១នាទី និងត្រូវបានចែកចាយតៗគ្នាតាមបណ្តាញសង្គម បង្ហាញឱ្យឃើញសកម្មភាពកញ្ញា មានពេជ្ររីតា និងលោកឧកញ៉ា ហេង សៀ ស្ទុះចេញពីក្នុងឡានតូចមួយ ដោយក្នុងដៃមានកាន់កូនកាំបិត។
រឿងរ៉ាវជម្លោះរវាងលោកឧកញ៉ា ហេង សៀ និងកញ្ញា មានពេជ្ររីតា ដែលបានល្បីកក្រើកពេញបណ្តាញសង្គម ត្រូវបានមហាជន និងអ្នកសិល្បៈជាច្រើនកំពុងចាប់អារម្មណ៍ បន្ទាប់ពីលេចចេញពាក្យបណ្តឹងមួយច្បាប់របស់កញ្ញា មាន ពេជ្ររីតា ដែលបានប្តឹងលោក ឧកញ៉ា ហេង សៀ ថា បានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង តែមិនបានសម្រេច។ តែតាមរយៈវីដេអូខ្លីបនេះធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនមានមន្ទិល។

លោក ឧកញ៉ា ហេង សៀ បានប្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួននាង ដោយចោទថានាងបានលួចទូរស័ព្ទ និងប្រើហិង្សាយកកាំបិតចាក់មកលើរូបលោកបណ្តាលឱ្យរងរបួសចំនួន២កន្លែង។
តាមរយៈសកម្មភាពវីដេអូជម្លោះរវាងគូទំនាស់ទាំងពីរ បានប្រតាយប្រតប់គ្នាក្នុងរថយន្តហើយ ឃើញលោកឧកញ៉ា ហេង សៀ ធ្លាក់ចេញពីរថយន្ត រីឯកញ្ញា មាន ពេជ្ររីតា កាន់កាំបិតក្នុងដៃ ពេលចុះពីលើរថយន្ត ខណៈក្នុងពាក្យបណ្តឹងនាងប្រាប់ថាមិនមានអ្វីក្នុងដៃទេ៕
ទស្សនាវីដេអូ៖
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ