Connect with us

ជីវិតកម្សាន្ដ

ឃុំ ប៉ុណ្ណាដែត ហួសចិត្តស្រ្តីម្នាក់ ហាមគេចតឡានលើចិញ្ចើមផ្លូវសាធារណៈ ដោយលើកខណ្ឌជាសំអាង

បានផុស

នៅ

តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានបង្ហាញការហួសចិត្តជុំវិញរឿងស្រ្តីវ័យចំណាស់ម្នាក់ ហាមមិនឱ្យគេចតឡានក្បែរសួនលើផ្លូវសាធារណៈ ដោយស្ត្រីរូបនោះអះអាងថា សុំច្បាប់ពីខណ្ឌរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងទាំងហួសចិត្តថា “កុំចេះតែនិយាយទម្លាក់លើខណ្ឌណាមីង គ្មានអ្នកណាចេញលិខិតឱ្យមីងទេ មីងគ្មានសិទ្ធិសូម្បីតែដីដែលមីងឈរស្រែកឱ្យប្អូនប្រុសនោះ មីងមានសិទ្ធិត្រឹមតែជញ្ជាំងផ្ទះខាងមុខដល់ក្រោយផ្ទះមីងប៉ុណ្ណោះ មីងស្គាល់ពាក្យដីសាធារណ:ទេ?”។

តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បន្ថែមទៀតថា “ខ្ញុំធ្លាប់យល់អារម្មណ៍មួយនេះ នៅពេលយើងឈប់លើផ្លូសាធារណ: ទាំងមិនពន្លត់ម៉ាសុីនឡានផង ត្រូវបានម្ចាស់ផ្ទះគ្មានសីលធម៌ស្រែកជេរយើងយកតែម្តងកាល ពីជាង១០ឆ្នាំមុន”។ ការលើកឡើងរបស់លោក ឃុំ ប៉ុណ្ណាដែត ខាងលើនេះ បន្ទាប់ពីមានការចែករំលែកវីដេអូនៃសកម្មភាពស្រ្តីម្នាក់ហាមមិនឱ្យចតឡានលើផ្លូវសាធារណ: (សួនច្បារ)។

គួរជម្រាបថា ករណីជម្លោះខាងលើ គឺកើតឡើងនៅក្នុងបរិវេណបុរី លឹម ឈាងហាក់ ពោធិចិនតុង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបានសារព័ត៌មានមួយចុះផ្សាយ ហើយបន្តចែករំលែកព្រោងព្រាត៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម