ព័ត៌មានអន្ដរជាតិ
UN ព្រមានរលកថ្មីនៃការសម្លាប់រង្គាលនៅប្រទេសស៊ូដង់
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិក្នុងប្រទេសស៊ូដង់មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះរបាយការណ៍នៃឧក្រិដ្ឋកម្មដ៏ឃោរឃៅនៅក្នុងរដ្ឋ Gezira រួមទាំងការសម្លាប់ជនស៊ីវិលយ៉ាងច្រើនដោយកងកម្លាំងគាំទ្ររហ័ស (RSF)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៨ខែតុលានេះ។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១២៤នាក់ត្រូវបានសម្លាប់ដោយ RSF នៅក្នុងការវាយប្រហារលើភូមិនានាកាលពីសប្តាហ៍មុន។
ទោះបី RSF បានបដិសេធការកំណត់គោលដៅជនស៊ីវិល ប៉ុន្តែជម្លោះរយៈពេល១៨ខែនៅក្នុងប្រទេសស៊ូដង់បានសម្លាប់មនុស្សរាប់ម៉ឺននាក់និងជាង១១លាននាក់ផ្លាស់ទីលំនៅ។ រដ្ឋ Gezira បានប្រែក្លាយទៅជាសមរភូមិដ៏សំខាន់មួយកាលពីសប្តាហ៍មុន បន្ទាប់ពី RSF បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ លើមេបញ្ជាការម្នាក់របស់ខ្លួនគឺលោក Abu Aqla Kayka ដែលបានរត់ចោលជួរទៅជាមួយកងកម្លាំងយោធា ដែលជាការរត់ចោលជួរដ៏ធំជាលើកដំបូង។
លោកស្រី Nkweta-Salami អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងមនុស្សធម៌នៅស៊ូដង់ បាននិយាយថា របាយការណ៍បឋមបានបង្ហាញថា RSF បានធ្វើការវាយប្រហារដ៏ធំមួយនៅទូទាំងរដ្ឋរវាងថ្ងៃទី២០ និង២៥ខែតុលា។
វានាំឱ្យមានការសម្លាប់រង្គាល ការរំលោភលើស្ត្រី និងកុមារី ការលួចយកទីផ្សារ និងផ្ទះ និងការដុតបំផ្លាញកសិដ្ឋាន ហើយទាំងនេះគឺជា «ឧក្រិដ្ឋកម្មដ៏ឃោរឃៅ» មានទំហំស្រដៀងគ្នាទៅនឹងអ្វីដែលបានឃើញនៅក្នុងតំបន់ Darfur កាលពីឆ្នាំមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ គណៈកម្មាធិការតស៊ូ Wad Madani ដែលធ្វើយុទ្ធនាការសម្រាប់ការបញ្ចប់ជម្លោះ និងការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសស៊ូដង់ បាននិយាយថា RSF កំពុងប្រព្រឹត្ត «ការសម្លាប់រង្គាលយ៉ាងទូលំទូលាយ»។
លើសពីនេះសហជីពរបស់វេជ្ជបណ្ឌិតស៊ូដង់បានអំពាវនាវឱ្យអង្គការសហប្រជាជាតិជំរុញភាគីទាំងពីរនៅក្នុងជម្លោះឱ្យយល់ព្រមលើច្រករបៀងមនុស្សធម៌ដែលមានសុវត្ថិភាពចូលទៅក្នុងភូមិដែលកំពុងប្រឈមមុខនឹង «អំពើប្រល័យពូជសាសន៍» ក្នុងដៃរបស់ RSF។
គួរបញ្ជាក់ថាជម្លោះនៅក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីជម្លោះវាងមេបញ្ជាការនៃ RSF និងយោធា ឧត្តមសេនីយ៍ Mohamed Hamdan Dagalo និងឧត្តមសេនីយ៍ Abdel Fattah al-Burhan។
អ្នកទាំងពីរបានធ្វើរដ្ឋប្រហាររួមគ្នាក្នុងឆ្នាំ ២០២១ដោយរារាំងការផ្លាស់ប្តូររបស់ស៊ូដង់ទៅកាន់លទ្ធិប្រជាធិបតេយ្យ ។ មេដឹកនាំទាំងពីរបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ បើទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដើម្បីផ្សះផ្សារបញ្ចប់ជម្លោះក៏ដោយ៕
អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២១ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


