សន្តិសុខសង្គម
ផ្ទុះរឿងដណ្ដើមមរតករវាងកូន និងសាច់ញាតិខាងឪពុក
ផ្ទុះព័ត៌មានតាមហ្វេសបុក ករណីក្មេងស្រី២នាក់បងប្អូនអះអាងថា អាជ្ញាធរភូមិ ឃុំ និងម្តាយមីងសាច់ឈាមខាងឪពុក យកទ្រព្យសម្បត្តិចែកគ្នា ដោយគ្មានទុកឲ្យកូនៗ សោះ តើកូនៗ បានអ្វីជាទីពឹង។ ហេតុការណ៍នេះកើតឡើងនៅភូមិព្រះធាតុកណ្តាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុក ដោយកូនស្រីសពឈ្មោះ ឃីម ប៊ុនធឿន ដែលបានស្លាប់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ម្លេះ បានអះអាងថា អាជ្ញាធរភូមិ ឃុំ ឃុបឃិតជាមួយម្តាយមីង និងបងប្អូនខាងឪពុកដណ្តើមគ្នាយកទ្រព្យសម្បត្តិទាំងអស់ធ្វើឲ្យកូនៗ បាត់សិទ្ធិជាទាយាទក្នុងការទទួលអំណោយ និងកេរ្តិ៍មរតក តើឲ្យកូនៗ រស់ដោយរបៀបណា។
ទាក់ទិនរឿងនេះដែរ លោក ឃីម ស៊្រា ត្រូវជាប្អូនសាកសព បានបញ្ជាក់ថា បងប្រុសរបស់ខ្លួនបានលែងលះគ្នាតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ម្លេះ ហើយក៏បានធ្វើការបែងចែកទ្រព្យសម្បត្តិរួចរាល់អស់ហើយ មានទាំងអាជ្ញាធរចូលរួមដឹងឮ ព្រមទាំងមានការទទួលស្គាល់គ្រប់ភាគី។ លុះបងប្រុសធ្លាក់ខ្លួនឈឺ គ្រួសារខាងប្រពន្ធ និងកូនៗទាំងអស់ មិនអើពើមើល ថែទាំ និងព្យាបាលជំងឺនោះទេ ទុករហូតដល់គាត់ស្លាប់ ទើបឆោឡោ ប្រទាញប្រទង់ដណ្តើមសពយកទៅធ្វើបុណ្យទៅវិញ។ ក្នុងអន្តរកាលដ៏លំបាក ការមើលថែមានតែម្តាយមីង បងប្អូនបង្កើត ជាក់ស្តែងបែបនេះទើបបងប្រុសសម្រេចប្រគល់ផលលាភទាំងនោះឲ្យទៅប្អូនស្រីពៅបង្កើត ព្រោះជាអ្នកមើលថែជំងឺគាត់រហូតដល់ស្លាប់។ ប្អូនប្រុសសាកសពបានបញ្ជាក់ទៀតថា ពេលលែងលះ កូនចំនួន៦នាក់ ស្រី៣នាក់ បានរស់នៅខាងម្តាយទាំងអស់ ហើយទ្រព្យសម្បត្តិបានចែកទៅខាងប្រពន្ធ៩០ភាគរយហើយ។

លោក ទ្រី ពៅ ជាមេឃុំព្រះធាតុក៏បានបញ្ជាក់ដែរថា ការផ្សព្វផ្សាយពីក្មួយស្រីតាមហ្វេសបុកជារឿងមិនពិតទេ រឿងនេះខាងឃុំបានសម្របសម្រួលហើយ តែមិនត្រូវគ្នាទេ ទើបឃុំបញ្ជូនទៅស្រុកដោះស្រាយបន្ត តែលទ្ធផលមិនដឹងយ៉ាងណាទេ ព្រោះផុតដៃឃុំហើយ។ ម្យ៉ាងទៀតនៅពេលឪពុកឈឺ កូនៗ ទាំងនោះមិនព្រមជួយមើលថែទាំជំងឺឪពុកសោះ ដល់ស្លាប់មកដណ្តើមសាកសពយកទៅធ្វើបុណ្យទៅវិញ។ តែប្អូនប្រុសជាអ្នកថែ មិនព្រមប្រគល់សពបងប្រុសឲ្យកូនៗ ទាំងនោះទេ គាត់ឯនេះក៏ធ្វើបុណ្យដែរ ពិសេសទៀត បងប្រុសបានស្លាប់នៅលើដៃគាត់ ដូច្នេះនាទីចុងក្រោយគាត់ត្រូវតែបំពេញទៅតាមលក្ខណៈប្រពៃណីខ្មែរយើង៕
អត្ថបទ៖ សាន វិឡែម








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន