Connect with us

ជីវិតកម្សាន្ដ

តារា​ល្បីៗ​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​លោក ឆន សុវណ្ណ​រាជ

បានផុស

នៅ

ភ្នំពេញ ៖ ​បន្ទាប់ពី​ទទួលដំណឹង​នៃ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​សម្រាប់​តារាចម្រៀង​លោក ឆន សុណ្ណ​រាជ​និង​ក្រុមគ្រួសារ ​ខណៈ​ដែល​ម្តាយ​ជាទី​ស្រលាញ់​របស់​តារា​ប្រុស​រូបនេះ​បានទទួល​មរណភាព​កាលពី​ម្សិល​មិញ​គឺមាន​មហាជន​និង​អ្នកសិល្បៈ​ជាច្រើន បាន​ផ្ញើ​សារ​ចូលរួម​សោកស្តាយ​និង​រំលែក​ទុក្ខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នានេះដែរ​គេ​ក៏​សង្កេតឃើញ​មាន​តារា​ប្រុស -​ស្រី​ល្បីៗ​ដូចជា​:​កំពូល​តារាចម្រៀង​លោក ព្រាប​សុវត្ថិ ដែលជា​រៀមច្បង​និង​ជា​អតីត​រួម​ទ្រនំ​តារា​ហង្ស​មាស ,​អ្នកនាង សុគន្ធ នីសា ,​អ្នកនាង ឱក សុគន្ធ​កញ្ញា ,​អ្នកនាង ចាន់ កែវ​និមល និង​តារា​ប្រុស​ស្រី​ជាច្រើន​ទៀតផង​ដែរ​។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០២១​ម្សិលមិញ​នេះ ​លោក ឆន សុវណ្ណ​រាជ បា​ន​បង្ហោះ​រូបថត​ក្នុង​ពិធី​បុណ្យសព​ម្ដាយ​អម​ដោយ​សារ​ទៀត​ថា ​”​ខ្ញុំបាទ និង​ក្រុមគ្រួសារ មានទុក្ខ​ជា​ទម្ងន់ ដោយសារ​ម្ដាយ​ជាទី​ស្រលាញ់​របស់ខ្ញុំ​បាន​លាចាក​លោក​ទៅកាន់​ទីឋាន​បរមសុខ​កាលពី​យប់មិញ​”​។

​ដូច្នេះ​ខ្ញុំបាទ និង​ក្រុម​គ្រួសារ​ទាំងមូល​បាន​រៀបចំ​ពិធីបុណ្យ​សព​នៅ​គេហដ្ឋាន​ដែល​មាន​ទីតាំង​ផ្ទះ លេខ 59E0 ផ្លូវលំ​លេខ 5​ភូមិ​ទួល​សំពៅ​សង្កាត់​ទួល​សង្កែ​១​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​ បើ​តាម​ការ​បញ្ជាក់​ម្តាយ​របស់​តារាចម្រៀង​លោក ឆន សុវណ្ណ​រាជ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ លើសឈាម​និង​គាំងបេះដូង​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម