ជីវិតកម្សាន្ដ
តារាប្រុស-ស្រីល្បីៗ៥រូប ជួបទុក្ខធំអំឡុងជំងឺកូវីដរាតត្បាត
អំឡុងពេលប៉ុន្មានខែដំបូងនៃឆ្នាំ២០២១នេះ គេសង្កេតឃើញមានតារាប្រុស-ស្រីល្បីៗរបស់ខ្មែរចំនួន៥រូប បានជួបនូវទុក្ខសោកដ៏ក្រៀមក្រំនិងសោកសៅ សម្រាប់ក្រុមគ្រួសារពួកគេនីមួយៗ ពោលគឺ មិនខុសគ្នានឹងប្រជាពលរដ្ឋមួយចំនួនទៀតនោះទេ។
ជាការពិតចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ ចេញពីក្រុមគ្រួសារពិតជាធ្វើឲ្យពួកគេមានការសោកស្តាយនិងអាឡោះអាល័យខ្លាំងបំផុត។ ម្យ៉ាងការបាត់បង់នេះ គឺស្របពេលដែលបញ្ហាជំងឺកូវីដ-១៩កំពុងរាតត្បាត ដែលធ្វើឲ្យពួកគេពិបាកក្នុងការរៀបចំពិធីបុណ្យសពផងដែរ ព្រោះដើម្បីចូលរួមតាមការណែនាំនិងទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះ។
ចំពោះតារាប្រុស-ស្រីទាំង៥រូបដែលជួបទុក្ខនោះរួមមាន,
១. តារាចម្រៀងទ្រនំហង្សមាស កញ្ញា វី ឌីណែត និងក្រុមគ្រួសារ បានជួបទុក្ខជាទម្ងន់ដោយសារអ្នកម្ដាយជាទីស្រឡាញ់ បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៦២ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩។


២. តារាកំប្លែងកញ្ញា ស្រី ពីន បានជួបទុក្ខធំ និងក្រៀមក្រំកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ខណៈអ្នកម្ដាយជាទីស្រឡាញ់របស់នាង បានទទួលមរណភាព ក្នុងជន្មាយុ៦២ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។


៣. តារាសម្ដែង វ៉ាង ស្រីណូ បានជួបទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ព្រោះលោកឪពុកជាទីស្រឡាញ់ បានទទួលមរណភាព កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ។


៤. តារាសម្ដែងកញ្ញា គៀត សុវណ្ណាឡាង បានជួបទុក្ខធំដូចគ្នា ខណៈលោកឪពុកជាទីស្រឡាញ់ បានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ៥០ឆ្នាំ ដោយលោកឪពុក របស់នាង មានជំងឺកៀបសរសៃឆ្អឹងខ្នង។


៥. តារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ ក៏បានជួបទុក្ខធំក្នុងគ្រួសារដូចគ្នា ខណៈអ្នកម្តាយជាទីស្រលាញ់ បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ បើតាមការបញ្ជាក់ម្តាយរបស់តារាចម្រៀងលោក ឆន សុវណ្ណរាជបានទទួលមរណភាព ដោយសារជំងឺលើសឈាមនិងគាំងបេះដូង។


ជាការកត់សម្គាល់តាមរយៈដំណឹងនៃមរណទុក្ខដ៏ក្រៀមក្រំនេះ គេឃើញមានមិត្តភក្តិសិល្បៈ ដែលស្និទ្ធជាមួយតារាចម្រៀងនិងសម្តែងប្រុស-ស្រីល្បីៗទាំងនោះ បានសម្តែងការចូលរួមរំលែកទុក្ខដ៏សោកសៅនិងក្រៀមក្រំនេះគ្រប់ៗគ្នាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ មកស្គាល់ថៅកែម្ចាស់សណ្ឋាគារសមុទ្រមាស ដែលដាក់បង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារនៅព្រះសីហនុ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ