Connect with us

ជីវិតកម្សាន្ដ

ចាន់ គង់​ការ ទម្លាយ​រឿង​កម្សត់​ព្រោះ​ឪពុក​-​ម្តាយ​ធ្លាប់​ចាប់ខ្លួន​នៅ​ថៃ​

បានផុស

នៅ

​តារា​ម៉ូ​ដែល​សម្បុរ​ស្រអែម​កញ្ញា ចាន់ គង់​ការ គិត​រហូត​មកទល់ពេលនេះ​ នាង​បាន​ហែល​ឆ្លង កាត់​លើ​វិថី​សិល្បៈមាន​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​ហើយ​។​ ខណៈ​សន្ទុះ​នៃ​ការគាំទ្រ​និង​ប្រជាប្រិយភាព​រក្សា​បាន​មិន​ចាញ់​អ្នក​រួម​ជំនាន់​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្វីត្បិតតែ​សិល្បៈ​របស់ ចាន់ គង់​ការ បាន​ឆ្លងកាត់​យូរ​ឆ្នាំ​ហើយ​ពិតមែន ​ប៉ុន្តែ​សម្រាប់​ប្រវត្តិ​គ្រួសារ​តារា​ស្រី​រូបនេះ ​មិនត្រូវ​បានប​ង្ហាញ​ឲ្យ​មហាជន​បាន​ដឹង​លម្អិត​នោះ​ទេ​ទើប​ថ្មីៗ​នេះ ​នាង​បាន​រៀបរាប់​រឿងរ៉ាវ​ជាច្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍​។​

​កញ្ញា ចាន់ គង់​ការ បាន​បើក​កកាយ​រម្លឹក​ដក់​ប្រវត្តិ​ជូរ​ចត់​របស់​គ្រួសារ​កាលពី​អតីតកាល​ថា​ រឿង ខ្លះគ្រាន់​តែ​នឹកឃើញ​ក៏​ហូរ​ទឹក​ភ្នែក​ មានតែអ្នកធ្លាប់ឆ្លងកាត់​ភាពលំបាកវេទនាពិតប្រាកដ ប៉ុណ្ណោះ ​ទើបយល់អារម្មណ៍នេះ​។ ជាកសិកររកបាយហូប​មិនបាន ​អង្ករ​ថោក​តែជីថ្លៃប្រមូល ផលមក​គេទម្លាក់តម្លៃស្រូវ​។​

​តារា​ម៉ូ​ដែល ចាន់ គង់​ការ បន្ត​ថា ខ្ចីលុយគេគ្មានអ្នក​ឲ្យ​ព្រោះក្រពេកមិនមានលុយឲ្យកូនទៅរៀន មិនដែល​ស្គាល់​រសជាតិ​សាច់​គោ សាច់ជ្រូក មួយខែទល់​មួយឆ្នាំ​។ យប់ឡើងឃើញ​ម៉ែ​-​ឪ​ដេក យកដៃ​គង​ថ្ងាសដកដង្ហើមធំៗ ស្រូវធ្វើមិនបានផលអស់លុយ​ពី​ខ្លួន សម្រេចចិ​ត្ដទៅធ្វើកម្មករនៅ ស្រុកថៃ ចោល​កូនតូចៗដោយរំពឹងថា បានប្រាក់ខ្លះផ្ញើឲ្យកូននិងទុកខ្លះគ្រាន់បានទិញបាយហូបខ្លួនឯង។​

​ចាន់ គង់​ការ បញ្ជាក់​ទៀត​ថា​ សំណាង​មិន​មាន​ក៏​ត្រូវ​ប៉ូលិស​ថៃ​ ចាប់​ដោយ​ការ​ឆ្លងដែន​ខុសច្បាប់​។​ ចំណែកកូនតូចៗ នៅខ្មែរ​គ្មានអាហារ​គ្មានសុវត្ថិភាព​ យ​ប់ឡើងដេក​អោប​គ្នា​ ដាក់​កាំបិតក្រោម ខ្នើយ​។ ខាងលើនេះ​ គឺជា​ការរៀបរាប់​នូវ​ប្រវត្តិ​ដ៏​កម្សត់​របស់ ចាន់ គង់​ការ ដែល​មហាជន​មិន​ធ្លាប់​ដឹង​ពីមុនមក​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ផលិតកម្ម​LD​ប្រកាស​រក​ឃើញ​បុគ្គលិក​៣​នាក់​ឆ្លង​កូ​វីដ​-១៩​ និង អំពាវ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅធ្វើ​តេស្ត​សំណាក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម