ជីវិតកម្សាន្ដ
ថ្ងៃកំណើត ពេជ្រ សោភា រម្លឹកដល់គុណកវី ជុំ ប៊ុនធឿន កាល១០ឆ្នាំមុន
គិតមកទល់ពេលនេះតារាចម្រៀង ពេជ្រ សោភា បានឈោងចូលអាជីពសិល្ប:មានរយ:ពេលជិត២០ឆ្នាំហើយ ខណ:កេរ្តិ៍ឈ្មោះល្បីនិងប្រជាប្រិយភាពនៅតែរក្សាបានការគាំទ្រពីទស្សនិកជនគ្រប់វ័យ។
ការបោះជំហ៊ានដើរលើវិថីសិល្ប:រហូតទទួលបានការគាំទ្រច្រើនពីតារាស្រី ពេជ្រ សោភា នេះក៏អាស្រ័យលើសមត្ថភាពនិងទេពកោសល្យរបស់ខ្លួន គួបផ្សំជាមួយការជួយជ្រោមជ្រែងពីមជ្ឈដ្ឋាននានាដែលនៅជុំវិញខ្លួនផងដែ រ។ យ៉ាងណាមិញឈានដល់ឆ្នាំ២០២១នេះ ពេជ្រ សោភា ក៏បានទម្លាយពីអាយុពិតរបស់ខ្លួន។

ជាការពិត កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ពេជ្រ សោភា បានប្រារពខួបកំណើតគម្រប់អាយុ៣៧ឆ្នាំ ហើយបានថ្លែងសារថា អរគុណបងប្អូនទាំង២៥ខេត្តក្រុងដែលតែងតែស្រលាញ់និងចូលចិត្តនាងរហូតមក។ ឆ្នាំនេះសុំត្រឹមមនុស្សជុំវិញខ្លួនមានសេចក្ដីសុខ។ នាងបញ្ជាក់ថា” ខ្ញុំ៣៧ឆ្នាំហើយ”។
ពេជ្រ សោភា និយាយថា សម្រាប់កាដូពិសេសរបស់នាងនៅថ្ងៃខួបនាងឆ្នាំនេះ គឺនាងទទួលបានការSurpriseពីគ្រូភ្លេងរបស់នាង គឺលោក មាស សុគន្ធ ហៅគ្រូអ៊ួយ ដែលបានធ្វើបទថ្មីឲ្យនាង ម្យ៉ាងអ្វីដែលសំខាន់ទៀតនោះ គឺក្នុងនោះក៏មានរូបថតលោក ជុំ ប៊ុនធឿន ដែលជាអ្នកសរសេរបទ១នេះឡើងកាលពីជាង១០ឆ្នាំមុនផងដែរ។

អ្នកនាង ពេជ្រ សោភា បានប្រាប់ថា គ្មានអ្វីក្រៅពីពាក្យថា សប្បាយចិត្ត នាងមិនដែលភ្លេចមនុស្សដែលធ្លាប់ជួយ គ្រប់យ៉ាងនាងតែងតែចងចាំក្នុងឆ្នាំ២០០៣រហូតមកដល់ថ្ងៃនេះ ស្គាល់គ្រប់រសជាតិជីវិតក្នុងផ្លូវសិល្ប:។
បន្ថែមពីនេះនាងថា ខ្លួនមិនភ្លេចគុណលោក ជុំ ប៊ុនធឿន ដែលធ្លាប់និពន្ធបទចម្រៀងឲ្យនាងច្រៀងជាច្រើនបទ កាលពីជាង១០ឆ្នាំមុន រហូតធ្វើឲ្យនាងបានល្បីល្បាញមកដល់បច្ចុប្បន្ន។ នាងធ្លាប់និយាយថា ការដែលនាងចេះនិពន្ធបទចម្រៀងនេះ ក៏បានទុនមកពីការណែនាំពីកវី ជុំ ប៊ុនធឿន ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


