ជីវិតកម្សាន្ដ
តារាសម្តែង ព្រីន បញ្ជាក់ថា ខ្លួនបានជាសះស្បើយពីកូវីដ-១៩ហើយ
ភ្នំពេញ ៖ ទីបំផុតតារាសម្តែងលោក ព្រីន បានជា សះស្បើយពីជំងឺកូវីដ-១៩ហើយបន្ទាប់ពីសម្រាកព្យាបាលជាច្រើនថ្ងៃកន្លងទៅនេះ។ គេចាំបានថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ លោក ព្រីន បានប្រកាសថា ខ្លួនវិជ្ជមានជំងឺកូវីដ១៩។

យ៉ាងណាមិញក្រោយចូលសម្រាកព្យាបាលអស់រយៈកាលប្រមាណ១០ថ្ងៃលោក ព្រីមបានបញ្ជាក់ថា ខ្លួនត្រូវបានជាសះស្បើយពីកូវីដ-១៩និងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះហើយបន្តធ្វើចត្តាឡីស័កតាម ដានសុខភាព១៤ថ្ងៃថែមទៀត។

លោក ព្រីន បាននិយាយថា អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការបារម្ភសួរសុខទុក្ខយកចិត្តទុក្ខដាក់សួរនាំរាល់ថ្ងៃ។អរគុណលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យដែលបានមើលថែខ្ញុំបានជាសះស្បើយហើយ សូមថែរក្សាសុខភាពផងណា។

តាមរយៈដំណឹងនេះ គេឃើញមានមហាជននិងអ្នកគាំទ្រជាច្រើនបានសម្តែងការចូលរួមអបអរគ្រប់គ្នាស្របពេលដែលតារារូបនេះបានជាសះស្បើយនិងបានត្រឡប់ទៅផ្ទះវិញ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


