ជីវិតកម្សាន្ដ
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងផលិតករ សិល្បករគាំទ្រវត្តមានរោងភាពយន្តឌីជីថលដំបូងគេនៅកម្ពុជា
ភ្នំពេញ ៖ បន្ទាប់ពីមានការប្រកាសបើកឲ្យដំណើរការសាកល្បងរោងភាពយន្តអនឡាញដំបូងគេនៅកម្ពុជា ដែលបង្កើតដោយកូនខ្មែរមានឈ្មោះថា Angkor DC កាលពីពេលថ្មីៗនេះគេឃើញមានសន្ទុះនៃការគាំទ្រច្រើនពីគ្រប់មជ្ឈដ្ឋាន។

ទន្ទឹមគ្នានេះរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផលិតករឈានមុខនិងសិល្បករល្បីល្បាញនៅកម្ពុ ជាក៏សុទ្ធតែបានបង្ហាញពីការគាំទ្រពេញទំហឹងចំ ពោះការបង្កើតរោងភាពយន្តឌីជីថលទំនើបនិងងាយស្រួលនេះ។

ការគាំទ្រនេះបានបង្កើតក្តីសង្ឃឹមចុងក្រោយរបស់ផលិតករសិល្បករ ក្រោយពីរោងភាពយន្តនៅកម្ពុជាដែលជាទីផ្សារសំខាន់បំផុតរបស់ផលិតករបាន ផ្អាកដំណើរអស់រយៈពេល២ឆ្នាំព្រោះតែការរីករាល ដាលនៃជំងឺកូវីដ-១៩នោះ។ គេហទំព័រផ្លូវការរបស់ AngkorDCបានប្រកាសអំពីការថ្លែងអំណរគុណ ដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: មន្ត្រីក្រសួងវប្បធម៌ ប្រធានសមាគមន៍ភាពយន្ត ផលិតករសិល្បករដែលបង្ហាញអំពីការគាំទ្រលើកទឹកចិត្តចំ ពោះការបង្កើតរោងភាពយន្តឌីជីថលខាងលើ។

ការបញ្ជាក់នេះផងដែរក៏ត្រូវបានធ្វើឡើងក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងការងារនេះនិងចាត់ទុក ថាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផលិតភាពយន្តខ្មែរ ឲ្យបានកាន់តែច្រើន និងមានគុណភាពខ្ពស់ និងអាចបំពេញតំរូវការរបស់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសដែលមានបំណងចង់ទស្សនាភាពយន្តខ្មែរនោះ។

សូមបញ្ជាក់ថា ការប្រកាសអំពីការបើកដំណើរការសាកល្បងរោងភាពយន្តឌីជីថលនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២១នេះ។ នេះបានចាត់ទុកថាជារបត់ថ្មីសម្រាប់ការអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជានិងជាការសម្របខ្លួនក្នុងបរិបទនៃការរាលដាលនៃជំងឺកូវីដ១៩៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច